អាយុ១០ជាង ទៅ២០ជាង ហ្វីលីពីនជិត ៤០នាក់ឆ្លងមេរោគអេដស៍រាល់ថ្ងៃ
អាយុ១០ជាង ទៅ២០ជាង ហ្វីលីពីនជិត ៤០នាក់ឆ្លងមេរោគអេដស៍រាល់ថ្ងៃ
នៅតំបន់អាស៊ាន បន្ទាប់ពីប្រទេសថៃ ហ្វីលីពីន ក៏មានការកើនឡើងខ្លាំងដែរ លើករណីជំងឺអេដស៍ និងជំងឺកាមរោគ បណ្ដាលមកពីការរួមភេទមិនមានសុវត្ថិភាព ជាពិសេសអ្នកបម្រើសេវានេះ ដើម្បីប្រាក់ដោះទ័លជីវភាព ហើយលទ្ធផលបង្ហាញថា ក្មេងជំទង់អាយុចន្លោះពី ១៥-២៤ឆ្នាំ ឆ្លងមេរោគនេះ ៣៦នាក់រាល់ថ្ងៃ។
ក្រសួងសុខាភិបាលហ្វីលីពីន បញ្ជាក់ថា ចាប់ពីខែមករា-មេសា ដើមឆ្នាំ២០១៩ មនុស្ស ៥២៩នាក់ បានឆ្លងមេរោគអេដស៍ ដោយនៅខែមេសា មនុស្ស ១១៤នាក់ បានរកឃើញថា ឆ្លងមេរោគនេះ។ ក្រសួងបញ្ជាក់ថា ក្នុងចំណោមមនុស្ស ១១៤នាក់នេះ អាយុចាប់ពី១២-៦២ឆ្នាំ មាន ៩៨% ជាបុរស ដោយពួកគេឆ្លងមេរោគនេះ តាមរយៈការរួមភេទជាមួយដៃគូខាងក្រៅ(ស្ត្រីបម្រើផ្លូវភេទ) ដោយមិនបានការពារ បានត្រឹមត្រូវ។
សប្ដាហ៍មុន ក្រសួងសុខាភិបាល បានដាក់ឲ្យអនុវត្តច្បាប់មួយចំនួន ដើម្បីដោះស្រាយបញ្ហាការរីករាលដាលនៃមេរោគអេដស៍ នៅក្នុងប្រទេសនេះ។ ក្រសួង បញ្ជាក់ថា មនុស្ស ៣៦នាក់ បានឆ្លងមេរោគនេះ រាល់ថ្ង ដោយភាគច្រើន អាយុពី ១៥-២៤ឆ្នាំ។
គួរបញ្ជាក់ថា ចាប់តាំងឆ្នាំ២០១២ មក ពលរដ្ឋហ្វីលីពីន ៦.៥៩៦នាក់ រកឃើញថា មានផ្ទុកជំងឺអេដស៍។ប្រភព៖
Hello Krupet

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍