Influencer ម្នាក់ត្រូវមិត្តប្រុសសម្លាប់ហើយថតសាកសពបង្ហោះនៅលើបណ្តាញសង្គម
សម្លាប់គ្នាហើយ ឆ្លៀតថតបង្ហោះទៀត
ញ៉ូវយក៖ សិស្សស្រីម្នាក់ដែលទើបតែបញ្ចប់ថ្នាក់បាក់ឌុបឈ្មោះ Bianca Devins និង ជា Influencer នៅលើបណ្តាញ Instagram វ័យក្មេងអាយុ១៧ឆ្នាំ ដែលមានអ្នក Follow ចំនួន៣៥០០០នាក់ត្រូវបានមិត្តប្រុសខ្លួនឈ្មោះ Brandon Clark អាយុ២១ឆ្នាំ សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យ។
ប៉ូលិសបានអះអាងថាជនដៃដល់បានចែករំលែករូបភាពនៃសាកសពរបស់នាងនៅ4chan និង បានសរសេរពាក្យថា “ខ្ញុំសុំទោស Bianca” ដោយមានកាន់កាំបិតនៅក្នុងដៃផងដែរ នៅពេលឃើញប៉ូលីសទៅដល់កន្លែងកើតហេតុ ជនសង្ស័យបម្រុងនឹងចាក់កសម្លាប់ខ្លួនឯងប៉ុន្តែត្រូវបានប៉ូលិសធ្វើអន្តរាគមន៍ទាន់ មុនពេលចាប់ខ្លួន Brandon បានបង្ហោះ Story នៅក្នុង Instagram របស់ខ្លួនដោយបានសរសេរពាក្យថា “Here comes hell” ។ គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរស្គាល់គ្នាតាមរយៈបណ្តាញ Instagram កាលពី២ខែមុន ហើយនៅថ្ងៃសៅរ៍ វេលាម៉ោង១០យប់ពេលធ្វើដំណើរត្រឡប់មកពីមើលការប្រគុំតន្រ្តីនៅញ៉ូវយកវិញ តាមផ្លូវធ្វើដំណើរអ្នកទាំងពីរមានការឈ្មោះប្រកែកគ្នារហូតបង្កឱ្យមានអំពើឃាតកម្មកើតឡើងបែបនេះ៕
ប្រភព៖ CNN
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍