Connect with us

អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យពលរដ្ឋ ធ្វើរឿង៣ ដើម្បីផ្ដល់តម្លៃឱ្យប្រាសាទអង្គរ

ជឿថាខ្មែរធ្វើបាន!

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមលើកតម្លៃ និងថែរក្សាបរិស្ថានប្រាសាទអង្គរ តាមរយៈសកម្មភាពដោយប្រយោល រួមមាន មិនពិសារអាហារ សេពគ្រឿងស្រវឹងនៅលើវាលស្មៅ មិនបោះសំរាមចោលផ្ដេសផ្ដាសជុំវិញបរិវេណប្រាសាទ និងគោរពទៅតាមក្របប្រតិបត្តិអង្គរ។

ការអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា បានធ្វើឡើងបន្ទាប់ពី អាជ្ញាធរ ក៏ដូចជាសាធារណជន បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនតូច ពុំបានផ្តល់គុណតម្លៃដល់ប្រាសាទអង្គរឡើយ ពោលគឺបាននាំគ្នាអង្គុយនៅលើវាលស្មៅ លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង បើកឧបករណ៍បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ ព្រមទាំងបន្សល់ទុកនូវ សំរាមដែលបង្កការប៉ះពាល់ដល់ទីសក្ការៈ សោភណភាព បរិស្ថាន និងសណ្តាប់ធ្នាប់ទូទៅផងដែរ។

ទង្វើទាំងនេះ បាននិងកំពុងធ្វើឱ្យបាត់បង់ជាបណ្តើរៗនូវភាពអច្ឆរិយៈ ភាពជាទីកន្លែងសក្ការៈបូជារបស់ប្រាសាទអង្គរ ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេស បាត់បង់នូវជំនឿមកលើទឹកដីដ៏អស្ចារ្យមួយនេះ ដូចដែលគេស្រមៃមុនពេលមកទស្សនា៕

    Loading...

    ពេញនិយម