Connect with us

Paul Pogba ទាត់ចូលបាល់ពិន័យ១១ម៉ែត្រ ចុងម៉ោង តែ Man UTD ចាញ់ Brighton នៅ Premier League សប្តាហ៍ទី២

បើកឆាក Premier League រដូវកាល ២០១៨-១៩ ត្រឹម២សប្តាហ៍ប៉ុណ្ណោះ ក្រុមបិសាចក្រហម Man UTD បែរជាជួបភាពបរាជ័យដំបូងរបស់ខ្លួនទៅហើយ ដោយចាញ់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Brighton កាលពីយប់មិញ។

លេងនាទឹកដី The American Express Community Stadium, ក្រុមម្ចាស់ផ្ទះ បាននាំមុខនៅនាទី២៥ ដោយគ្រាប់បាល់របស់កីឡាករ Glenn Murray។ រំលងពីនេះតែ២នាទី Brighton កាន់តែមានភាពរីករាយថែមទៀត ដ្បិតកីឡាករ Shane Duffy បានទាត់ចូលសំណាញ់ទី ដើម្បីនាំមុខគ្រាប់ទី២ លើ Man UTD។ នៅនាទី៣៤ Romelu Lukaku តាមសង១គ្រាប់លួងចិត្ត អោយក្រុមលោក Jose Mourinho តែ១០នាទីក្រោយមក ពោលគឹនាទី៤៤ ម្ចាស់ផ្ទះមានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយ Eric Bailly បង្កកំហុសលើ Pascal Gross នៅក្នុងប្រអប់គ្រោះថ្នាក់។ ខ្សែបម្រើ Gross ជាអ្នកទាត់បាល់ពិន័យនេះ បញ្ចូលទីយ៉ាងស្អាតតែម្តង ដើម្បីនាំមុខក្រុមបិសាចក្រហម 3-1 នៅវគ្គទី១។

មកដល់វគ្គទី២ ក្រុមទាំងសងខាងបង្កើនការរកគ្រាប់បាល់ជាបន្ត តែមិនទាន់មានក្រុមណាអាចធ្វើបានសម្រេចឡើយ។ ចុងម៉ោងទៅហើយ គឺនាទី ៩០+៥ ក្រុមភ្ញៀវ មានឱកាសសងបាល់ពិន័យ១១ម៉ែត្រវិញ ក្រោយ Shane Duffy បង្កកំហុសលើ Marouane Fellaini ក្នុងប្រអប់គ្រោះថ្នាក់។ Paul Pogba ជាអ្នកទទួលភារៈទាត់បញ្ចូលទី មិនអោយខុសគោលដៅ តែមិនអាចស្រោចស្រង់ស្ថានការណ៍ឡើយ។ចប់ការប្រកួត Brighton ជាអ្នកឈ្នះ ដោយលទ្ធផល ៣ទល់នឹង២។ គិតត្រឹមសប្តាហ៍ទី២ នេះ Man UTD នៅលេខ១០ តាមពីក្រោយដោយ Brighton លេខ១១ មាន៣ពិន្ទុដូចគ្នា ៕

   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម