Connect with us

ពាណិជ្ជកម្មរបស់ចិនមួយរងការរិះគន់ដោយសារតែចម្លងស្ទាយពីបទរបស់ BLACKPINK

ដឹងអត់ថាបទអីគេ?

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះវីដេអូពាណិជ្ជកម្មរបស់ KFC ប្រទេសចិនកំពុងតែរងការរិះគន់យ៉ាងខ្លាំងពីសំនាក់ទស្សនិកជនដោយសារតែវីដេអូពាណិជ្ជកម្មនោះមានស្ទាយ និងការរៀបចំដូចបទ “Ddu-Du Ddu-Du” របស់ក្រុមចម្រៀងនារីកូរ៉េ BLACKPINK ។

ប្រិយមិត្តនៅតាមបណ្តាញសង្គមជាច្រើនបានសម្តែងការមិនពេញចិត្ត ដោយសារតែពាណិជ្ជកម្មមួយនេះមិនមានភាពច្នៃប្រឌិត និងមានឈុតឆាកដូចគ្នាខ្លាំងមែនទែន។ ប្រិយមិត្តម្នាក់បានលើកឡើងថា “ចំនុចដែលខុសគ្នារវាងបទ Ddu-Du Ddu-Du និងពាណិជ្ជកម្មមួយនេះគឺខុសគ្នាតែតួស្រីតែប៉ុណ្ណោះ”។

ចង់ដឹងថាវីដេអូពាណិជ្ជកម្មរបស់ KFC ប្រទេសចិនមានភាពស្រដៀងគ្នាជាមួយបទ “Ddu-Du Ddu-Du” យ៉ាងណា សូមអញ្ជើញទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

   

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម