អ្នកយកព័ត៌មានរបស់ Pacquiao បដិសេធការអះអាងរបស់ Amir Khan ស្ដីពីការប្រកួតនៅអារ៉ាប៊ីសាអ៊ូឌីត
អ្នកយកព័ត៌មានរបស់ Pacquiao បដិសេធការអះអាងរបស់ Amir Khan ស្ដីពីការប្រកួតនៅអារ៉ាប៊ីសាអ៊ូឌីត
អ្នកយកព័ត៌មានរបស់កីឡាករ Manny Pacquiao បានបដិសេធថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើង ដើម្បីប្រកួតជាមួយ Amir Khan នៅអារ៉ាប៊ីសាអូឌីតក្នុងខែវិច្ឆិកានេះ នោះទេ។
Khan បានអះអាងថា ការប្រកួតរវាងគេ និង Manny Pacquiao នៅទីក្រុង Riyadh ថ្ងៃទី៨ ខែវិច្ឆិកា ត្រូវបាន “ចុះហត្ថលេខា និងព្រមព្រៀង” បន្ទាប់ពីទទួលបានជ័យជម្នះលើកីឡាករ Billy Dib របស់អូស្ត្រាលីនៅមជ្ឈឹមបូព៌ាកាលពីថ្ងៃសុក្រ។
ប៉ុន្តែអ្នកយកព័ត៌មានរបស់ Pacquiao លោក Fred Sternberg បានប្រាប់សារព័ត៌មានកីឡា BBC ថា៖ “Manny មិនទាន់បានចុះកុងត្រានៅឡើយទេ”។ លោក Sternberg បានបន្ថែមថា៖ «តាមខ្ញុំដឹងថា មិនទាន់ទាំងបានពិភាក្សាផង។
គួរបញ្ជាក់ថា ការស្នើប្រកួតរវាង Khan និង Pacquiao បានបរាជ័យកាលពីឆ្នាំ២០១៧។ យ៉ាងណាមិញ កីឡាករវ័យ ៤០ឆ្នាំ សញ្ជាតិហ្វីលីពីន នឹងត្រូវប្រកួតជាមួយកីឡាករអាមេរិក Keith Thurman នៅ Las Vegas នាថ្ងៃសៅរ៍ សប្ដាហ៍នេះ៕
ប្រភព trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍