Connect with us

ក្រសួងការងារ នឹងហាមជនបរទេស មិនឱ្យរកស៊ីមុខរបរ ១០ប្រភេទ

មុខរបរអ្វីខ្លះ?

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងរៀបចំដាក់ចេញនូវប្រកាសមួយ នាពេលឆាប់ៗខាងមុខនេះ ដោយហាមជនបរទេស មិនឱ្យធ្វើសកម្មភាពស្វ័យនិយោជ (មុខរបរផ្ទាល់ខ្លួនម្នាក់ឯង) លើប្រភេទមុខរបរ និងការងារប្រមាណជា ១០ប្រភេទ។

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ បានឱ្យដឹងថា ការងារដែលក្រសួង នឹងហាមឃាត់ជនបរទេស មានដូចជា៖ បើកបរយានយន្តតាក់ស៊ី ម៉ូតូកង់បី ម៉ូតូដុប លក់ដូរតាមផ្លូវ ឬតាមរទេះរុញ កាត់សក់ ចែកចាយផលិតផល និងអាជីវកម្មខ្នាតតូច។ល។

លោកក៏បានឱ្យដឹងដែរថា ក្រសួង ក៏នឹងហាមជនបរទេស មិនឱ្យកាន់តួនាទីជាប្រធានផ្នែកធនធានមនុស្ស ឬ បុគ្គលិកនៅក្នុងសហគ្រាស គ្រឹះស្ថានឯកជនផងដែរ។ យោងលើបទដ្ឋានសុវត្ថិភាព និងសុខភាពការងារ ក៏ដូចជាការធានានូវសេចក្តីថ្លៃថ្នូរ និងគុណភាពសេវារបស់កម្មករនិយោជិត អធិការការងាររបស់ក្រសួង ក៏នឹងចាប់ផ្តើមធ្វើការផាកពិន័យលើសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលមិនមានបិទសញ្ញាការ ឬបញ្ជីផលិតផល ឬបញ្ជីម្ហូប ឬបញ្ជីសេវា ជាភាសារខ្មែរផងដែរ៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម