Connect with us

Spurs យល់ព្រមលក់ខ្សែការពារស្ដាំម្នាក់ទៅឲ្យ Atletico Madrid ក្នុងតម្លៃ ២០លានផោន

Spurs យល់ព្រមលក់ខ្សែការពារស្ដាំម្នាក់ទៅឲ្យ Atletico Madrid ក្នុងតម្លៃ ២០លានផោន

អង់គ្លេស៖ ខ្សែការពារស្តាំរបស់អង់គ្លេស Kieran Trippier របស់ Tottenham ជិតឈានដល់ការផ្ទេរក្នុងតម្លៃ ២០លានផោនទៅកាន់ក្លិប Atletico Madrid របស់អេស្ប៉ាញ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានចូលរួមជាមួយ Spurs ពីក្រុម Burnley កាលពីខែមិថុនាឆ្នាំ ២០១៥ និងបានលេងឲ្យក្លិបជាង ១០០ដងជាមួយនឹងការបង្ហាញខ្លួនចុងក្រោយនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីខែមិថុនា។ ក្រោយមក គេបានសារភាពថា អនាគតរបស់គេនៅ Spurs មិនច្បាស់លាស់ឡើយ បើទោះបីជាកុងត្រាសល់ដល់ឆ្នាំ២០២២ក៍ដោយ។

Trippier នឹងក្លាយជាខ្សែការពារទីបីដែលក្រុម Atletico នាំចូលនៅរដូវក្តៅនេះ បន្ទាប់ពីគ្រូបង្វឹក Diego Simeone បានទិញខ្សែការពារកណ្ដាល Felipe ពី Porto និងខ្សែការពារឆ្វេង Renan Lodi ពីក្លិប Athletico Paranaense របស់ប្រេស៊ីល៕

ប្រភព  trollkhmer

    Loading...

    ពេញនិយម