Connect with us

Thor វគ្គ៤ នឹងត្រូវផលិតដោយផលិតកម្ម Disney ជាមួយ Marvel

ច្បាស់ការហើយ!

អាមេរិក៖ ផលិតករភាពយន្ត លោក Taika Waititi បានបង្ហើបថា ភាពយន្ត “Thor” វគ្គ៤ អាចនឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្ត ក្នុងចន្លោះឆ្នាំ២០២០-២១ បន្ទាប់ពីលោក បានចុះកុងត្រាជាមួយផលិតកម្ម Disney និង Marvel ។

Thor វគ្គ៤ នឹងក្លាយជាភាពយន្ត Superhero ទោលដំបូងគេ របស់ Marvel Cinematic Universe ដែលមាន ៤វគ្គ។ ភាពយន្ត “Iron Man” និង “Captain America” មានតែ ៣វគ្គប៉ុណ្ណោះ ហើយចំពោះវគ្គ៤ ប្រហែលមិនអាចទៅរួចទេ ដោយសារតួអង្គ Iron Man បានស្លាប់ក្នុងភាពយន្ត Avengers: Endgame ខណៈតួអង្គ Captain America បានឈានចូលវ័យចាស់ នៅចុងបញ្ចប់នៃរឿង Avengers ។

សូមជម្រាបថា “Thor” វគ្គ៣ រកចំណូលបាន ៨៥៤ លានដុល្លារអាមេរិក នៅទូទាំងពិភពលោក៕

ប្រភព៖ Forbes

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម