លោក បញ្ញាសិទ្ធិ មានបញ្ហារឿងជំពាក់លុយគេទៀតហើយ!
រឿងលុយកាក់ទៀតហើយ!
ភ្នំពេញ៖ កាលពីពេលថ្មីនេះៗលោក បញ្ញាសិទ្ធិ ត្រូវមានបណ្តាញសង្គមចាប់អារម្មណ៍លើគាត់ជាខ្លាំងដោយសារតែគាត់ត្រូវបានគណនី Facebook បានលើកឡើងថា លោក បញ្ញាសិទ្ធិ មានបញ្ហាពាក់ពន្ធ័ជាមួយរឿងលុយកាក់ដោយទាមទារឱ្យលោកចូលខ្លួនមកដោះស្រាយ។
បន្ទាប់ពីបានធ្វើការបកស្រាយរួចមក ឥឡូវនេះលោក បញ្ញាសិទ្ធិ កំពុងតែមានបញ្ហារឿងលុយកាក់សារជាថ្មីម្តងទៀតហើយ ដោយលើកនេះលោកមានបញ្ហាជាមួយក្លឹបកម្សាន្តមួយកន្លែងវិញម្តង។
លោក បញ្ញាសិទ្ធិ ត្រូវបានក្លឹបកម្សាន្តដែលលោកធ្លាប់បម្រើការថាឱ្យលោកថាជាជនដែលយកគុណសងទោសទៅវិញ ពីព្រោះលោក បញ្ញាសិទ្ធិ ត្រូវបានក្លឹបកម្សាន្តមួយនោះអាណិត និងបានជួយសម្រួលដល់លោកពេលដែលគាត់ធ្លាប់បានខ្ចីលុយជាច្រើន។
បន្ទាប់ពីឈប់ធ្វើការនៅទីនោះ លោក បញ្ញាសិទ្ធិ មិនទាន់បានសងលុយដែលខ្លួនខ្ចីទៅកាន់ក្លឹបកម្សាន្តនោះអស់នោះទេ។ យ៉ាងណាមិញបន្ទាប់ពីខ្លួនបានសងលុយអស់ហើយ ខ្លួនបានលើកឡើងថា ក្រុមហ៊ុនពុំបានប្រាប់ឱ្យលោកបានដឹងជាមុនអំពីការកំនត់សងលុយទាំងនោះទេ ដែលជាក់ស្តែងខាងក្រុមហ៊ុនបានជូនដំណឹងទៅកាន់លោកមុនទៅហើយ។
បច្ចុប្បន្នក្រុមហ៊ុនមិនពេញចិត្តចំពោះការចោទប្រកាន់របស់លោក បញ្ញាសិទ្ធិ នោះទេដោយខាងក្រុមហ៊ុនតម្រូវឱ្យលោកបកស្រាយ និងសូមទោសដល់ក្រុមហ៊ុន បើមិនដូច្នេះទេខាងក្រុមហ៊ុននឹងដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍