Connect with us

ស្ត្រីម្នាក់អង្គុយយំនៅមុខទូក្លាស្សេសាច់ ដោយសារមិនចង់ឱ្យមនុស្សហូបសាច់ទៀត(មានវីដេអូ)

គាត់អាណិតសត្វ(មានវីដេអូ)

អូស្ត្រាលី៖ ស្ត្រីដែលនៅក្នុងក្រុមអ្នកហូបអាហរបួសម្នាក់បានស្លៀកសម្លៀកបំពាក់រូបគោហើយដើរចូលទៅក្នុងផ្សារទំនើបដោយដើរសំដៅទៅកន្លែងលក់សាច់ បន្ទាប់មកនាងក៏លុតជង្គង់យំនៅពីមុខទូក្លាស្សេសាច់។

មិនត្រឹមតែប៉ុណ្ណោះ នាងបានសណ្តូកខ្លួនទៅលើឥដ្ឋដោយសម្តែងជាស្លាប់ជាមួយពាក្យ”You’ve been lie to, Youtube Dominion” ពាក្យនេះដែរគឺចង់សំដៅលើអ្នកដែលរក្សាសិទ្ធ និង ការពារសត្វដែលបានចេញសកម្មភាពនៅលើប្រព័ន្ធយូធូបពីឆ្នាំមុន ដូចនេះនាងចង់បញ្ជាក់ថា ក្រុមទាំងនោះកុហកដោយសារសាច់សត្វនៅតែចរាចរណ៍ពាសពេញទីផ្សារ ដំបូងឡើយបុគ្គលិកនៅទីនោះមិនបានចាប់អារម្មណ៍ខ្វល់ខ្វាយអ្វីឡើយ ប៉ុន្តែក្រោយមក នាងត្រូវបានបណ្តេញចេញពីហាង។ វីដេអូរបស់នាងបានចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គមដោយមានអ្នកខ្លះគាំទ្រនឹងទង្វើមួយនេះ ហើយមតិខ្លះទៀតក៏មិនគាំទ្រដែរដោយសារពួកគេគិតថា នាងហូបបូសវាជារឿងរបស់នាង ប៉ុន្តែទង្វើរដែលចង់ឱ្យគេហូបបួសតាមនាងដែរវាជារឿងដែលហួសហេតុ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម