Connect with us

ក្មេងស្រីជំទង់ម្នាក់ត្រូវក្មេងស្ទាវវាយបែកភ្នែកដោយសារពាក្យ “សុំទោស ខ្ញុំមិនចាប់អារម្មណ៍ទេ”

សម័យនេះដើរចេញក្រៅជាក្រុមទើបមានសុវត្ថិភាព

អង់គ្លេស៖ នៅយប់ថ្ងៃសៅរ៍ Gabrielle បានចេញក្រៅជាមួយមិត្តភក្តិនាង នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញក៏មានក្មេងប្រុសចំនួន២នាក់ដើរតាម និង ព្យាយាមនិយាយសាងសងទៅនាង និង មិត្តភក្តិ ប៉ុន្តែត្រូវបាននាងនិយាយថា “សុំទោស ខ្ញុំមិនចាប់អារម្មណ៍ទេ” ភ្លាមៗនោះពួកគេក៏ស្ទុះវាយនាងរហូតដួលទៅលើដី។

ប៉ុន្តែជាសំណាង អ្នកទាំងពីរត្រូវបានអ្នកស្ម័គ្រចិត្តពីក្រុមសុវត្ថិភាពសហគមន៍នៅទីនោះជួយសង្គ្រោះទាន់ពេល ដោយសារមានឈាមកកនៅគ្រាប់ភ្នែក ទើបមកទល់ពេលនេះនាងមើលឃើញគ្រប់យ៉ាងពណ៌លឿងទាំងអស់ ហើយប៉ូលិសក៏កំពុងតែតាមស្វែងរកជនដៃដល់តាមរយៈកាមេរ៉ាសុវត្ថិភាពផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម