ស្លាប់ជិត ៥០០នាក់ ដោយជំងឺគ្រុនឈាម ហ្វីលីពីនប្រកាសអាសន្ន
ស្លាប់ជិត ៥០០នាក់ ដោយជំងឺគ្រុនឈាម ហ្វីលីពីនប្រកាសអាសន្ន
នៅឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាម បានផ្ទុះឡើងខ្លាំងគួរឲ្យកត់សម្គាល់ មិនថាតែនៅខ្មែរយើង ថៃ ឬវៀតណាមនោះទេ។ បើនៅហ្វីលីពីនវិញ ការផ្ទុះឡើងជំងឺនេះ កើនឡើង ៨៥% ហើយអាជ្ញាធរ បានប្រកាសអាសន្ន និងកំពុងតាមដានលើបញ្ហានេះ។
អាជ្ញាធរសុខាភិបាលហ្វីលីពីន បានប្រកាសអាសន្នពីជំងឺគ្រុនឈាម ក្រោយមនុស្ស ៤៥៦នាក់ បានស្លាប់ដោយសារជំងឺនេះ ចាប់តាំងពីដើមឆ្នាំមក។ ជំងឺគ្រុនឈាម បានកើតឡើងប្រមាណ ១០ម៉ឺនករណី ទូទាំងប្រទេសហ្វីលីពីន កើនឡើង ៨៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៨។
ជំងឺគ្រុនឈាម បានរាលដាលខ្លាំង នៅក្នុងតំបន់ចំនួន៤ រួមមាន តំបន់ Mimaropa តំបន់ Western Visayas តំបន់ Central Visayas និងតំបន់ Northern Mindanao ដែលមានប្រជាជន ស្មើប្រមាណ ២០% នៃប្រជាជនហ្វីលីពីនសរុប។ ពេលនេះ អាជ្ញាធរសុខាភិបាលហ្វីលីពីន កំពុងឃ្លាំមើលស្ថានភាពជំងឺគ្រុនឈាម ក្នុងតំបន់ចំនួន៩ ដែលកំពុងមានការកើនឡើង។
លោក Franciso Duque រដ្ឋមន្រ្តីក្រសួងសុខាភិបាលហ្វីលីពីន បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ជំងឺគ្រុនឈាមក្នុងប្រទេសនេះ កើនឡើងខ្លាំង រាល់ ៣-៤ឆ្នាំម្ដង ហើយការកើនឡើងនៅឆ្នាំនេះ ដូចការរំពឹងទុក ក្រោយករណីជំងឺនេះ កើនឡើងខ្លាំងនៅឆ្នាំ២០១៦។
យោងតាមអង្គការសុខភាពពិភពលោក មនុស្ស ប្រមាណ ១លាននាក់ ឆ្លងមេរោគជំងឺគ្រុនឈាម/ឆ្នាំ នៅទូទាំងពិភពលោក ដោយ ៥០ម៉ឺននាក់ មានរោគសញ្ញាធ្ងន់ធ្ងរ់ និងប្រមាណ ១២.៥០០នាក់ បានស្លាប់។
ប្រភព៖ Hello Krupet

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍