Connect with us

ចិន រកឃើញវិធីសាស្ត្រថ្មីកម្ចាត់មូសខ្លា យ៉ាងមានប្រសិទ្ធភាព

ល្អណាស់ បើអាចធ្វើអ៊ីចឹងបាននោះ!

ចិន៖ អ្នកវិទ្យាសាស្ត្រនៅប្រទេសចិន បានបង្ហាញពីវិធីសាស្ត្រថ្មី ដែលពួកគេបានរកឃើញ ដើម្បីកម្ចាត់មូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវ ស្ដីពីវិធីសាស្ត្រ ២យ៉ាង។

របាយការណ៍នោះ បានបង្ហាញពីវីធីក្នុងការកាត់បន្ថយចំនួនមូសខ្លា ដោយ ការប្រើប្រាស់ធាតុវិទ្យុសកម្ម និង ការបញ្ចេញបាក់តេរី ឈ្មោះ Wolbachia ដើម្បីសម្លាប់ស៊ុតរបស់មូសខ្លា។ ការសិក្សា បានធ្វើឡើងនៅទីតាំងកោះចំនួនពីរ នៅខេត្តខ្វាងចូវ ដែលជាទីតាំងសំបូរមូសខ្លា បំផុត។

លោក Armbruster អ្នកសិក្សាស្រាវជ្រាវ បានឱ្យដឹងថា ជាលទ្ធផល ចំនួនស៊ុតរបស់មូសខ្លា ដែលញាស់ ត្រូវបានកាត់បន្ថយ ៩៤% ។ ហើយ ចំនួនមូសខ្លាញី ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពី ៨៣ ដល់ ៩៤ %។ លទ្ធផលបង្ហាញដែរថា ករណីមូលខាំទៅលើប្រជាជនក្នុងតំបន់ ត្រូវបានកាត់បន្ថយជិត ៩៧% ផងដែរ។

សូមបញ្ជាក់ថា នេះគ្រាន់តែជាការធ្វើតេស្តសាកល្បងនៅទីតាំងមួយចំនួនតែប៉ុណ្ណោះ ហើយគេមិនទាន់ដឹងថា វិធីសាស្រ្តនេះ អាចអនុវត្តមានប្រសិទ្ធភាពខ្ពស់ដូចគ្នានៅទីតាំងផ្សេងៗ ឬយ៉ាងណានោះទេ។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រ យល់ថា វិធីសាស្ត្រនេះ ក៏អាចប្រើប្រាស់ដើម្បីកម្ចាត់មូលដែលជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ផងដែរ។ ជំហានបន្ទាប់ ពួកគេ នឹងធ្វើការអភិវឌ្ឍឧបករណ៍សម្រាប់អនុវត្ត និងផ្ដល់ប្រសិទ្ធភាព នៅតាមទីប្រជុំជននានា៕

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម