Connect with us

អ្នកគាំទ្រ Newcastle ចេញតវ៉ាប្រឆាំងម្ចាស់ក្លិប បន្ទាប់ពីការតែងតាំង លោក Steve Bruce ជាគ្រូបង្វឹកថ្មី

អ្នកគាំទ្រ Newcastle ចេញតវ៉ាប្រឆាំងម្ចាស់ក្លិប បន្ទាប់ពីការតែងតាំង លោក Steve Bruce ជាគ្រូបង្វឹកថ្មី

អង់គ្លេស៖ ក្រុមអ្នកគាំទ្ររបស់ក្លិប Newcastle បានធ្វើដំណើរទៅកាន់កណ្តាលទីក្រុង ដើម្បីតវ៉ាប្រឆាំងនឹងម្ចាស់ក្លិប លោក Mike Ashley បន្ទាប់ពីការតែងតាំងលោក Steve Bruce ជាអ្នកចាត់ការទូទៅ។

ក្លិបនេះបានបញ្ជាក់ថា បុរសវ័យ ៥៨ឆ្នាំនឹងក្លាយជាគ្រូបង្វឹកទី១០ របស់ក្រុមសារិកាព្រៃ ក្រោមការដឹកនាំរបស់លោក Ashley ក្នុងរយៈពេល ១២ឆ្នាំ ក្រោយព្រមព្រៀងរយៈពេល ៣ឆ្នាំនៅព្រឹកថ្ងៃពុធ។ ការមិនពេញចិត្តរបស់អ្នកគាំទ្របានកើតឡើង បន្ទាប់ពីមានការបែកបាក់របស់អតីតគ្រូបង្វឹកលោក Rafa Benitez ហើយអ្នកគាំទ្រជាច្រើនដែលជឿជាក់ថា ការតែងតាំងគ្រូថ្មីនេះ គឺជាការឈឺចាប់មួយទៀត ដែលជាក្ដីបារម្ដពីចំណាត់ថ្នាក់របស់ក្លិបនៅ Premier League។

អ្នកនាំពាក្យម្នាក់របស់ក្រុម Magpie Group ដែលបានរៀបចំការតវ៉ានៅខាងក្រៅហាង Ashley’s Sports Direct បាននិយាយថា៖ “វាមិនមានអ្វីពាក់ព័ន្ធនឹងលោក Steve Bruce នោះទេ វាគឺជារឿងរបស់ Mike Ashley ហើយរូបគេបានធ្វើឲ្យក្លិបនេះដុនដាប។

លោកបានបន្ថែមទៀតថា៖ សម្រាប់រយៈពេល ១២ឆ្នាំចុងក្រោយនេះ គាត់មានទ្រព្យសម្បត្តិច្រើន ហើយគាត់បានលក់កីឡាករឆ្នើមៗរបស់ក្លិប ដោយមិនបានរកអ្នកជំនួសពួកគេទេ។ គាត់បានធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញក្លិបនេះ។ ក្លិបយើងមានការប្រកួតប្រជែងមុនពេលគាត់មក ហើយចាប់តាំងពីការមកដល់របស់គាត់ យើងបានធ្លាក់ទៅលេងនៅ Champoinship២ដងទៀតផង”៕

trollkhmer

    Loading...

    ពេញនិយម