Connect with us

Pep Guardiola មានក្តីសង្ឃឹមខ្ពស់លើខ្សែបម្រើថ្មី Rodri សម្រាប់ការប្រជែងពាននៅរដូវកាលថ្មី

Pep Guardiola មានក្តីសង្ឃឹមខ្ពស់លើខ្សែបម្រើថ្មី Rodri សម្រាប់ការប្រជែងពាននៅរដូវកាលថ្មី

អង់គ្លេស៖ លោក Pep Guardiola មានការរំពឹងទុកដ៏ខ្ពស់សម្រាប់ Rodri ក្រោយពីការបង្ហាញខ្លួនក្នុងការប្រកួតទទួលជ័យជម្នះ លើក្រុម West Ham ។

Rodri ដែលជាខ្សែបម្រើចំនូលថ្មីបានបង្ហាញទម្រង់លេងយ៉ាងល្អទល់នឹងក្រុមញញួរធំនៅក្នុងការប្រកួត Premier League Asia Cup ក្នុងទីក្រុង Nanjing កាលពីថ្ងៃពុធ។ ការនាំយកខ្សែបម្រើរូបនេះជាការជំនួសរយៈពេលវែងសម្រាប់ Fernandinho សម្រាប់កាន់កាប់តួនាទីកណ្តាលក្នុងក្រុម។

ក្នុងអំឡុងពេលរបស់គាត់លេងជាមួយ Villarreal និង Atletico Madrid នៅ La Liga កីឡាករសញ្ជាតិអេស៉្បាញរូបនេះត្រូវបានគេប្រៀបប្រដូចទៅនឹង Sergio Busquets របស់ Barcelona ហើយលោក Guardiola រំពឹងថានឹងទទួលបានលទ្ធផលជាទីគាប់ចិត្តពីកីឡាករវ័យ ២៣ឆ្នាំមួយនេះ។

ប្រភព trollkhmer

    Loading...

    ពេញនិយម