ត្រៀមៗ! CL បង្ហើបថាបទថ្មីរបស់នាងនឹងចេញក្នុងពេលឆាប់ៗនេះហើយ
ដឹងតែឡូយទៀតហើយ!
កូរ៉េខាងត្បូង៖ កំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េខាងត្បូងកញ្ញា CL ដែលជាអតីតមេក្រុមរបស់ក្រុមចម្រៀងនារី 2NE1 បានបាត់មុខក្នុងការចេញបទថ្មីរបស់ខ្លួនមួយរយះមកហើយ។ ប្រិយមិត្តរបស់ CL ជាច្រើនបានរង់ចាំចំពោះបទថ្មីរបស់គាត់ដែល CL តែងតែធ្វើឱ្យប្រិយមិត្តរបស់គាត់ភ្ញាក់ផ្អើលជាមួយស្ទាយថ្មីរបស់គាត់ជានិច្ច។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ CL បានបង្ហើបនៅក្នុងគណនី Instagram របស់ខ្លួនថាបទថ្មីរបស់នាងនឹងចេញក្នុងពេលឆាប់ៗនេះហើយ ហើយបទថ្មីនេះនឹងមានការចូលរួមផលិតពីផលិតករដែលផលិតចម្រៀងឱ្យលោក Chris Brown ដែលមានឈ្មោះថា Patrizio Pigliacopo ឬ Teezio។
CL បានបង្ហោះរូបថតរបស់ខ្លួនជាមួយលោក Teezio ហើយថែមទាំងបានសរសេរថាខ្លួនពិតជារំភើប និងទ្រាំមិនបានសម្រាប់ឱ្យពិភពលោកស្តាប់នូវបទចម្រៀងថ្មីរបស់ខ្លួន៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍