តើអ្នកដឹងទេ ទំនិញសំខាន់អ្វីខ្លះ ដែលកម្ពុជា បានធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និង ទទួលបានទឹកប្រាក់ប្រមាណជាង ១ម៉ឺន លានដុល្លាអាមេរិក ក្នុងមួយឆ្នាំ?
ភ្នំពេញ ៖ បើទោះបីជាឆ្នាំ២០១៨នេះ កម្ពុជា បានរៀបចំការបោះឆ្នោតជាតិក៏ដោយ ក៏ការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មិនមានការថយចុះនោះទេ ។
តាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា មានដូចជា ផលិតផលវាយនភ័ណ្ឌ កាត់ដេរ តំណាងដល់ទៅរង្វង់៧០% នៃទំនិញនាំចេញសរុបរបស់កម្ពុជា ។ ក្រៅពីនេះ នៅមានទំនិញ ដូចជា អង្ករ កៅស៊ូ គ្រឿងបន្គុំអេឡិចត្រូនិក និង កសិផលមួយចំនួនទៀត ក៏ត្រូវបានធ្វើការនាំចេញ ។
តាមការរំពឹងទុករបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា រយៈពេល១ឆ្នាំពេញ ឆ្នាំ២០១៨នេះ ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់ នឹងសម្រេចបានក្នុងអត្រាកំណើនដល់ទៅ ១៥% បើធៀបនឹងឆ្នាំមុន ។
ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងបញ្ជាក់កាលពីពេលថ្មីៗនេះថា ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០១៨នេះ នឹងសម្រេចបានក្នុងទឹកប្រាក់ ១ម៉ឺន ២ពាន់លាន ដុល្លារអាមេរិក ជាមួយនឹងអត្រាកំណើន១៥% ធៀបនឹងការនាំចេញ កាលពីឆ្នាំ២០១៧កន្លងទៅ ដែលសម្រេចបានក្នុងទឹកប្រាក់ជាង១ម៉ឺន១ពាន់លានដុល្លារ ។
ការរំពឹងពីកំណើននៃការនាំចេញឆ្នាំនេះ ដោយយោងទៅលើស្ថានភាពល្អប្រសើរនៃទីផ្សារនាំចេញសំខាន់របស់កម្ពុជា ដូចជាទីផ្សារសហគមន៏អឺរ៉ុប និងសហរដ្ឋអាមេរិក ជប៉ុន និងទីផ្សារប្រទេសកាណាដាជាដើម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍