Connect with us

ហើយឡើយចឹង! រំភើបបានជួប Woody និង Buzz ពេកក៏ស្ទុះទៅស៊ែលហ្វីជាមួយ ភ្លេចមើលកូនស្រីខ្លួនឈរក្បែរជើង

គ្នារំភើបពេកចឹងហើយ

កម្សាន្ត៖ វាពិតជារឿងដែលគួរឱ្យអស់សំណើចនៅពេលដែលបុរសម្នាក់ដែលជាអ្នកគាំទ្រយ៉ាងពេញទំហឹងរបស់តុក្កតា Woody និង Buzz បានទៅកម្សាន្តនៅ Disney ហើយបានជួបតុក្កតាដែលលោកគាំទ្រតាំងពីនៅក្មេងដែលតែងតែមើលតាមទូរទស្សន៍ ពេលនេះលោកបានជួបផ្ទាល់នៅក្រៅគឺពិតជាធ្វើឱ្យលោកមានអារម្មណ៍រំភើបហួសប្រមាណរហូតស្ទុះទៅថតស៊ែលហ្វីជាមួយតែបីនាក់រហូតភ្លេចមើលកូនស្រីខ្លួនអាយុ៣ឆ្នាំឈរនៅក្បែរជើងដែលខំងើយសម្លឹងមើលកាមេរ៉ាចង់ថតដែរ។

ការពិតជាក់ស្តែង លោកបានថតរូបឱ្យកូនរបស់ខ្លួនរួចទើបទៅថតស៊ែលហ្វីជាមួយ Woody និង Buzz ប៉ុន្តែលោកមិនបានដឹងឡើយថា កូនស្រីខ្លួនឈរនៅក្បែរនោះឡើយ៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម