ឪពុក ជាអ្នកសម្អាតម្នាក់ តស៊ូ ២០ឆ្នាំ ដើម្បីចិញ្ចឹមកូន ១៣នាក់
ព្រោះតែទឹកចិត្ត ក្នុងនាមជាឪពុក ដែលមានចំពោះកូន
សិង្ហបុរី៖ ជាទូទៅ មនុស្សភាគច្រើន មាន Idol របស់ខ្លួន ដោយអ្នកខ្លះ ចូលចិត្តតារា ខ្លះចូលចិត្តអត្តពលិក ខ្លះចូលចិត្តអ្នករកស៊ីជំនួញ និងខ្លះទៀត ចូលចិត្តអ្នកនិយាយជំរុញទឹកចិត្តជាសាធារណៈ។ យ៉ាងណាមិញ ថ្មីៗនេះ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Facebook នៅសិង្ហបុរី បានចាត់ទុកបុរសម្នាក់ ដែលជាឪពុករបស់កូន ចំនួន១៣នាក់ ជា Idol ដ៏គួរឱ្យគោរព បន្ទាប់ពីគាត់ បានតស៊ូចិញ្ចឹមកូន ដោយការងារជាអ្នកសម្អាត។
លោក Jamaat bin Soori ដែលមានវ័យ ៦៨ឆ្នាំ ជាអ្នកសម្អាតតាមផ្ទះ ហើយពេលខ្លះរើសសំរាម ជិត ២០ឆ្នាំមកហើយ ដោយលោក បានធ្វើការនៅមន្ទីរពេទ្យដែលទើបនឹងបើក ចាប់ពីឆ្នាំ២០១០។ កូនប្រុសច្បងរបស់លោក ដែលមានឈ្មោះថា Sahri Jamaat វ័យ ៣១ឆ្នាំ បានបង្ហើបថា ឪពុករបស់គាត់ ជា Idol របស់គាត់ ទោះបីជាគាត់គ្មានលុយក្ដី ក៏គាត់នៅតែតស៊ូ និងជំរុញកូនៗ ឱ្យពួកគេមានជីវិតដ៏ប្រសើរមួយ។
លោក Jamaat មិនឈប់នោះទេ ទោះបីជាកូនៗ ចង់ឱ្យគាត់ឈប់ធ្វើការងារជាអ្នកសម្អាតក៏ដោយ រួចពួកគេចិញ្ចឹមគាត់។ លោក ធ្វើការសម្អាតនៅមន្ទីរពេទ្យពេលយប់ ហើយព្រឹកឡើង ចាប់ពីម៉ោង៧ គាត់ដើរសម្អាតនៅតំបន់ Yishan ។ ពេលខ្លះ កូនៗ ក៏ទៅជួយសម្រាលការងាររបស់ឪពុកផងដែរ។
កូនច្បងរបស់លោក ដែលកំពុងធ្វើការនៅពន្ធនាគារ បានឱ្យដឹងទៀតថា ក្រឡេកទៅអតីតកាល ពួកគេបានឃើញនូវការលះបង់យ៉ាងធំធេងរបស់ឪពុក ដែលមិនអាចកាត់ថ្លៃបានឡើយ។
សូមជម្រាបថា កូនទាំង១៣នាក់ ជាកូនរបស់លោក Jamaat និង ភរិយា ២នាក់ ដែលមិនមានការបញ្ជាក់បន្ថែមឡើយ៕
ប្រភព៖ coconuts
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍