Connect with us

លី ហួរ វេរលុយ សហការជាមួយក្រុមហ៊ុន Merchantrade Asia Sdn Bhd. ផ្តល់សេវាផ្ទេរប្រាក់ពីប្រទេសម៉ាឡេស៊ី

កាន់តែងាយស្រួលជាមួយ លី ហួរ វេរលុយ ក្នុងការផ្ទេរប្រាក់ពីម៉ាឡេស៊ី  

ភ្នំពេញ ៖ ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) នៅថ្ងៃទី ១៨ ខែកក្កដានេះ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ក្នុងការដាក់ឱ្យដំណើរការនូវសេវាផ្ទេរប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៊ី ។

តាមរយៈកិច្ចព្រមព្រៀងនេះ ឥឡូវនេះ អតិថិជនអាចដក់ប្រាក់ផ្ញើពីប្រទេសម៉ាឡេស៊ី តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤,៥០០កន្លែងទូទាំងប្រទេស ជាពិសេសការដកប្រាក់ផ្ញើ ចំណាយពេលត្រឹមតែ ១០នាទីតែប៉ុណ្ណោះ ពិតជារហ័ស ប្រកបដោយសុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដង ។

ការដាក់ឱ្យដំណើរការនូវសេវាផ្ទេរប្រាក់អន្តរជាតិនេះ  នឹងជួយសម្រួលប្រជាជនកម្ពុជាដែលកំពុងរស់នៅម៉ាឡេស៊ី អាចផ្ទេរប្រាក់របស់ពួកគេ ឱ្យអ្នកផ្ទះរបស់ខ្លួននៅឯស្រុកកំណើតយ៉ាងរហ័ស និងមានសុវត្តិភាព តាមរយៈក្រុមហ៊ុន Merchantrade Asia Sdn. Bhd.។

ថ្លែងក្នុងការចុះកិច្ចព្រមព្រៀង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបានក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មានប្រសាសន៍ឱ្យដឹងថា «នេះជាជោគជ័យថ្មីមួយទៀតរបស់យើង ដើម្បីផ្តល់នូវសេវាកម្មផ្ទេរប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៊ី ដែលផ្តល់ភាពងាយស្រួសឱ្យប្រជាជនកម្ពុជាដែលកំពុងរស់នៅទីនោះ អាចផ្ទេរប្រាក់មកកម្ពុជាបាន» ។

ជាមួយគ្នានេះដែរ លោក Ravindra Vamathevan នាយកប្រតិបត្តិក្រុមហ៊ុន Merchantrade Asia Sdn. Bhd. បានឲ្យដឹងថា៖ «យើងសង្ឃឹមថា តាមរយៈភាពជាដៃគូនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់រវាងប្រទេសទាំងពីរ ហើយវាគឺជាកិត្តិយសមួយសម្រាប់ក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ក្នុងការចាប់ដៃគូជាមួយ លី ហួរ វេរលុយ ក្នុងការផ្តល់នូវសុវត្ថិភាព និងរហ័ស សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសម៉ាឡេស៊ីទាំងអស់ ក្នុងការផ្ទេរប្រាក់មកកាន់ប្រទេសកម្ពុជា» ។

សេវាហិរញ្ញវត្ថុដែលត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជនដែលកំពុងរស់នៅប្រទេសម៉ាឡេស៊ី អាចផ្ទេរប្រាក់របស់ពួកគេ មកឱ្យសាច់ញាត្តិ ឬមិត្តភក្តិដែលរស់នៅប្រទេសកម្ពុជាយ៉ាងរហ័ស និងមានសុវត្ថិភាព ។

ក្រៅពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ អតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗទៀត តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដូចជា៖ ទិញកាតទូរសព្ទ បង់ថ្លៃទឹកភ្លើង ទូទាត់វិក្កយបត្រផ្សេងៗ និងសេវាកម្មផ្សេងៗទៀត ៕

    Loading...

    ពេញនិយម