តារាសម្តែងជើងចាស់ Jin Yinji ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ដោយសារប្រើប្រាស់ផលិតផលសម្រកទម្ងន់
រឿងគ្រប់យ៉ាងមកពីបាយមាន់តែមួយគត់
សិង្ហបុរី៖ តារាសម្តែងជើងចាស់លោកស្រី Jin Yinji ដែលបានប្រឡូកនៅក្នុងវិស័យភាពយន្តអស់រយៈពេល៣០ឆ្នាំ និង ទើបតែទទួលបានពានរង្វាន់តារាប្រជាប្រិយនៅក្នុងកម្មវិធីពានរង្វាន់តារាកាលពីឆ្នាំមុនបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលពីម្សិលមិញ។ លោកស្រីបានឱ្យដឹងថា ដោយសារកាលពីព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៩ តារាសម្តែងម្នាក់នេះត្រូវសម្តែងឈុតដែលតម្រូវឱ្យលោកស្រីទទួលទានបាយមាន់ ដូចនេះហើយទើបនៅពេលដែលត្រឡប់ទៅដល់ផ្ទះវិញលោកស្រីក៏ប្រើប្រាស់ផលិតផលសម្រកទម្ងន់ដើម្បីបណ្តេញជាតិខ្លាញ់ចេញ។
ប៉ុន្តែផ្ទុយពីការគិត វាបែរធ្វើទុកដោយបែកញើសឡើងត្រជាក់ខ្លួនរហូតដួលសន្លប់នៅក្នុងបន្ទប់ទឹក និង បានបញ្ជូនទៅសង្គ្រោះបន្ទាន់ និង សម្រាកនៅក្នុងមន្ទីរពេទ្យរយៈពេល២ថ្ងៃដោយសារឥទ្ធិពលផលិតផលសម្រកទម្ងន់នោះបានបណ្តាលឱ្យលោកស្រីរលាកពោះវៀនយ៉ាងធ្ងន់ធ្ងរ។
ដោយសារតែកាលពីក្មេងលោកស្រីធ្លាប់ប្រើប្រាស់ និង មិនធ្លាប់មានបញ្ហាអ្វីឡើយ ប៉ុន្តែឆ្លងកាត់បទពិសោធន៍លើកនេះហើយ លោកស្រីស្បថនឹងមិនហ៊ានប្រើប្រាស់ទៀតឡើយ។ ស្ថិតក្នុងវ័យ ៧៣ ឆ្នាំលោកស្រីមិនមានគម្រោងចូលនិវត្តន៍ឡើយ ដោយសារតែចូលចិត្តការសម្តែង ម្យ៉ាងទៀតការចងចាំប៉ារ៉ូលក្នុងសាច់រឿងគឺអាចជំរុញឱ្យខួរក្បាលមានការចងចាំល្អ និង មិនមានជំងឺភ្លេចភ្លាំង៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍