ហុងកុង មានទំនុកចិត្តអាចយកឈ្នះ កម្ពុជា នៅវគ្គជម្រុះជុំទី២ World Cup
បាល់មូល
ហុងកុង៖ គ្រូបង្វឹកក្រុមបាល់ទាត់ហុងកុង បានបង្ហាញទស្សនៈរបស់ខ្លួន បន្ទាប់ពីចាប់ឆ្នោតប៉ះជាមួយនឹង អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និង កម្ពុជា នៅពូល C វគ្គជម្រុះ ជុំទី២ ពានរង្វាន់ FIFA World Cup Qatar ឆ្នាំ២០២២ ។
លោក Mixu Paatelainen គ្រូបង្វឹកក្រុមបាល់ទាត់ហុងកុង បាននិយាយថា ការប្រកួតទល់នឹងកម្ពុជា មិនមែនជារឿងងាយស្រួលទេ តែលោកសង្ឃឹមថា កូនក្រុមរបស់លោក អាចធ្វើបានល្អ។ លោកចាត់ទុកជំនួបជាមួយ អ៊ីរ៉ាក់ និង អ៊ីរ៉ង់ ជាការប្រកួតដ៏លំបាក ដែលកូនក្រុមរបស់លោកព្យាយាមដល់ទីបំផុត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហុងកុង South China Morning Post ។
សូមជម្រាបថា កម្ពុជា នឹងតតាំងជាមួយ ហុងកុង ជើងទីមួយ នៅថ្ងៃប្រកួតបើកឆាក នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ និង ជើងទីពីរ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍