នៅក្នុងចំណោមមួយក្រុម ហេតុអ្វីមូសខាំតែមនុស្សម្នាក់ឯង?
ធ្លាប់អត់?
សង្គម៖ គ្រប់គ្នាសុទ្ធតែដឹងហើយថាមូសចូលចិត្តឈាម តែហេតុអីមនុស្សខ្លះមូសចូលចិត្តចោមរោមជាងគេទៅវិញ? តោះទៅយល់ដឹងពីចំនុចមួយចំនួនពីមនុស្សដែលធ្វើឱ្យមូសចូលចិត្តខាំ
១/ មនុស្សដែលមានឈាមប្រភេទ O និង A៖ ប្រសិនបើអ្នកមានឈាមប្រភេទ O និង A នោះមិនចាំបាច់ឆ្ងល់ឡើយថាហេតុអ្វីឧស្សាហ៍ត្រូវមូសខាំ ដោយសារមូសចូលចិត្តឈាមប្រភេទទាំងពីរនេះ ប៉ុន្តែសម្រាប់ឈាមប្រភេទ B និង AB មូសមិនចូលចិត្តឡើយ។
២/ មេរោគ៖ នៅពេលដែលខ្លួនរបស់អ្នកពោរពេញទៅដោយមេរោគតោងជាប់សាច់នោះក៏មូសចូលចិត្តចោមរោមដែរ ព្រោះប្រភេទបាក់តេរីម្យ៉ាងដែលបានតោងជាប់ខ្លួនលើសាច់មនុស្សគឺអាចទាក់ទាញមូសបាន។
៣/ អ្នកផឹកគ្រឿងស្រវឹង៖ យោងតាមការសិក្សាកាលពីឆ្នាំ២០០២ អេតាណុលនៅក្នុងដង្ហើម និង ញើសគឹអាចទាក់ទាញមូសបាន។
៤/ មនុស្សសាច់ស្អិត៖ ចំនុចនេះក៏ដូចជាអ្នកដែលចូលចិត្តផឹកដែរ ដូចនេះអ្នកកាន់តែបែកញើស មូសកាន់តែចូលចិត្ត៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍