រមណីយដ្ឋានអង្គរ នឹងមានផ្លូវសម្រាប់ជិះកង់
សូមគាំទ្រ! ភ្ញៀវទេសចរជាច្រើននឹងប្រើប្រាស់ផ្លូវនេះ
សៀមរាប៖ អាជ្ញាធរជាតិអប្សរាមានគម្រោងបង្កើតផ្លូវសម្រាប់ជិះ កង់ ក្នុងរមណីយដ្ឋានអង្គរដែលស្របតាមផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ។ គម្រោងនេះ បានកើតឡើងបន្ទាប់ពីមានការពិនិត្យទីតាំងដើម្បីសិក្សាអំពីលទ្ធភាព និងយល់ព្រមពីភាគីពាក់ព័ន្ធ។
បើតាមអាជ្ញាធរជាតិអប្សរា គម្រោងស្ថាបនាផ្លូវ កង់ នេះធ្វើឡើងដាច់ដោយឡែកពីផ្លូវម៉ូតូ-ឡាន សម្រាប់បម្រើផលប្រយោជន៍ប្រជាជននៅក្នុងតំបន់ជាពិសេសសិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរបានស្រួលនៅក្នុងរមណីយដ្ឋានអង្គរ។ ផ្លូវនេះមានប្រវែងសរុប ២៣,២គីឡូម៉ែត្រ ព័ទ្ធជុំវិញតបន់អង្គរ និងជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រ និងមានចង្អូររំដោះទឹកសងខាងផងដែរ។
ផ្លូវនេះស្ថិតនៅស្របនឹងផ្លូវធ្វើដំណើរបច្ចុប្បន្នចម្ងាយមិនលើសពី២៥ម៉ែត្រឡើយដែលអាចមើលគ្នាឃើញក្នុងការរក្សាសន្តិសុខ សុវត្ថិភាពបាន ថែមទាំងបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៃផ្លូវឬដើមឈើ។ចំពោះបទដ្ឋានបច្ចេកទេសនៃការស្ថាបនាវិញ អាជ្ញាធរជាតិអប្សរា បានគិតគូរជាចម្បងលើកាអភិរក្សបុរាណដ្ឋានជាសំខាន់ ដោយមិនមានការជីកកកាយដីជ្រៅ និងប្រើជើងតាងអំពីបេតុងត្រង់កន្លែងដែលមានស្ពាន ហើយក៏គិតដល់បរិស្ថាន និងទេសភាពវប្បធម៌ផងដែរ ដោយបញ្ជៀសផលប៉ះពាល់ជាអតិបរិមាមកលើព្រៃឈើដែលមានស្រាប់។ ក្រៅពីនោះអាជ្ញាធរជាតិអប្សរាក៏នឹងគិតគូរជាខ្លាំងដល់សុវត្ថិភាពត្រង់ចំណុចឆ្លងកាត់ឬផ្លូវបំបែកដោយដាក់របានៅផ្លូវបំបែក និងដាក់ស្លាកសញ្ញាហាមឃាត់ម៉ូតូឆ្លងកាត់ផងដែរ។
អាជ្ញាធរជាតិអប្សរាបានសង្ឃឹមថា សមិទ្ធផលថ្មីដែលនឹងកើតឡើងឆាប់ៗនេះនឹងមានការអ្នកគាំទ្រច្រើនហើយធ្វើឱ្យប្រជាជនក្នុងតំបន់ ក៏ដូចជាទេសចរទទួលបាននូវភាពងាយស្រួល សុវត្ថិភាពនិងបង្កើតបទពិសោធល្អក្នុងការមកទស្សនាឬឆ្លងកាត់តំបន់រមណីយដ្ឋានអង្គរ៕
ដោយ៖ គង់ ប៊ុនណា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍