Connect with us

Barcelona បោះនុយកាន់តែធំ ធ្វើម៉េចនាំយក Neymar មកអេស៉្បាញវិញ

Barcelona បោះនុយកាន់តែធំ ធ្វើម៉េចនាំយក Neymar មកអេស៉្បាញវិញ

បារាំង៖ Barcelona ត្រូវបានគេរាយការណ៍ថា បានដាក់សំណើ ៩០លានផោន បូករួមកីឡាករពីរនាក់សម្រាប់ខ្សែប្រយុទ្ធ Neymar របស់ Paris Saint-Germain។ នេះបើយោងតាមសារព័ត៌មាន Sky នៅប្រទេសអាល្លឺម៉ង់។

ក្លិបយក្សនៅ La Liga បានផ្តល់បញ្ជីកីឡាករ ៦នាក់ដែលអាចចូលរួមក្នុងកិច្ចព្រមព្រៀងនេះ រួមមាន Philippe Coutinho, Ousmane Dembele, Ivan Rakitic, Nelson Semedo, Malcom និង Samuel Umtiti ។

កាសែត Sky Sports News បានរាយការណ៍កាលពីថ្ងៃអង្គារថា Neymar បានប្រាប់ទៅ PSG ថា គេចង់ចាកចេញ ខណៈដែលអ្នកចាត់ការ លោក Thomas Tuchel ក៍បាននិយាយដែរថា កីឡាករប្រេស៊ីលរូបនេះចង់ចាកចេញ តាំងតែពីមុនការប្រកួត Copa America មកម្ល៉េះ។ ក្រុមយក្សរបស់បារាំងព្យាយាមបញ្ចុះបញ្ចូល Neymar ឲ្យផ្លាស់ប្តូរចិត្ត តែកីឡាករនៅតែមិនខ្វល់ ហើយមិនបានប្រាប់ពីគោលដៅចង់ទៅណានោះទេ។

លោក Leonardo ដែលជានាយកផ្នែកកីឡារបស់ PSG បាននិយាយកាលពីសប្តាហ៍មុនថា Neymar អាចនឹងចាកចេញពីក្រុមម្ចាស់ជើងឯកបារាំង បើសិនជាមានការផ្តល់ជូនដែលសាកសមនឹងតម្លៃខ្លួនរបស់កីឡាករ៕

ប្រភព៖ trollkhmer

    Loading...

    ពេញនិយម