Connect with us

Facebook និង Google លួចតាមដានអ្នក ពេលមើលរឿងអាសអាភាស

Facebook ទៀត!

អាមេរិក៖ អ្នកស្រាវជ្រាវ របស់ក្រុមហ៊ុន Microsoft បានអះអាងកាលពីពេលថ្មីៗនេះ ថា វេបសាយរឿងអាសអាភាសនានា សុទ្ធតែមានបំពាក់មុខងារតាមដាន របស់ Google, Facebook និង Oracle ។

ពួកគេ បានឱ្យដឹងទៀតថា វេបសាយអាសអាភាសជាង ២២០០០ វេបសាយ មាន Tool ឈ្មោះថា webXray ដើម្បីកំណត់អត្តសញ្ញាណរបស់អ្នក រួចបញ្ជូនទិន្នន័យរបស់អ្នកទៅកាន់ភាគីទី៣។ វេបសាយទាំងនោះ មានចំណែកនៃការតាមដាន ៧៤% ពី Google, ២៤% ពី Oracle និង ១០% ពី Facebook ។

ក្រុមអ្នកស្រាវជ្រាវ Microsoft បន្តទៀតថា ទោះបីជាអ្នក ប្រើប្រាស់មុខងារ “Incognito” ដែលគេអាចចូលទៅបើកតាម Browser Chrome ក៏វាមិនអាចជួយការពារ មិនឱ្យទិន្នន័យរបស់អ្នក ត្រូវបានលួចយកទៅបានដែរ។ ម្យ៉ាងទៀត បើគេលុបចេញពី History ទិន្នន័យនៅតែអាចត្រូវបានបញ្ជូនទៅកាន់ភាគីទី៣ ដដែល។

Facebook និង Google បានអះអាងថា ពួកគេមិនបានប្រើប្រាស់ទិន្នន័យរបស់អ្នកចូលមើល ដើម្បីផលប្រយោជន៍នៃការផ្សព្វផ្សាយរបស់ពួកគេឡើយ៕

ប្រភព៖ Business Insider

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម