Connect with us

Florentino Perez ទៅទីក្រុងម៉ុងត្រេអាល់ ដើម្បីជជែកជាមួយ Zidane រឿងលក់ទិញកីឡាករ

Florentino Perez ទៅទីក្រុងម៉ុងត្រេអាល់ ដើម្បីជជែកជាមួយ Zidane រឿងលក់ទិញកីឡាករ

បរទេស៖ បុគ្គលដែលមានឥទ្ធិពលជាងគេនៅ Real Madrid គឺលោក Florentino Perez, Jose Angel Sanchez និង Zinedine Zidane ជជែកគ្នាកាលពីថ្ងៃពុធ ដើម្បីពិភាក្សាពីផែនការរបស់ក្លិបសម្រាប់រដូវកាលខាងមុខ និងការកាត់បន្ថយសមាជិកក្រុមឱ្យសល់យ៉ាងច្រើន ២៥នាក់។

ការងារបន្ទាន់បំផុតរបស់ពួកគេ ត្រូវបានធ្វើរួចហើយ ក្រោយទិញខ្សែប្រយុទ្ធ Hazard និង Jovic ដែលការងារបន្ទាប់គឺលក់កីឡាករចេញទៅវិញ។ ពួកគេ មានគម្រោងនាំយកកីឡាករនៅតំបន់ប្រើកណ្ដាលបន្ថែម ហើយបញ្ចេញកីឡាករចេញខ្លះ ដើម្បីឱ្យមានភាពងាយស្រួល និងមានសុវត្ថិភាពសម្រាប់ទីផ្សារដោះដូររដូវរងា និងចង់រក្សាកញ្ចប់ទឹកប្រាក់របស់ក្លិប មុនពេលលីគកំពូលអេស៉្បាញចូលរដូវកាលថ្មី។

គ្រប់ៗគ្នាដឹងថា យ៉ាងហោចណាស់ក្លិបយក្សមួយនេះ ត្រូវការនាំចូលខ្សែបម្រើម្នាក់ទៀត បើនិយាយពីខ្សែបម្រើនោះ នឹងនឹកដល់ឈ្មោះ Paul Pogba មុនគេ ព្រោះក្លិបដឹងថា Zidane ពិតជាចង់បានកីឡាករបារាំងរូបនេះជាខ្លាំង ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺចំនួនកីឡាករក្នុងក្លិប និងផ្នែកហិរញ្ញវត្ថុ។ ដូច្នេះហើយទើបប្រធានក្លិបលោក Florentino Perez ក៏បានទៅទីក្រុងម៉ុងត្រេអាល់ ដើម្បីជជែកជាមួយគ្រូបង្វឹកពីផែនការត្រូវលក់ ឬទុកកីឡាករណា ហើយត្រូវទិញកីឡាករណាមកបន្ថែមទៀត៕

ប្រភព៖ trollkhmer

    Loading...

    ពេញនិយម