Connect with us

ម៉ាណិត ដាច់ចិត្តទម្លាយបទមិត្តចេះប្រច័ណ្ឌ សរសេរជូនអ្នកណាហើយ(មានវីដេអូ)

ទីបំផុតម៉ាណិតទម្លាយការពិតហើយ(មានវីដេអូ)

ភ្នំពេញ៖ អ្នកនិពន្ធវ័យក្មេងដែលពោរពេញទៅដោយសមត្ថភាពពេញមិនថាការនិពន្ធរឿង និង បទចម្រៀងនោះទេគឺសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យដោយកាលពីកំឡុងប្រមាណ៨ឆ្នាំមុន បទមិត្តចេះប្រច័ណ្ឌបានធ្វើឱ្យយុវវ័យដែលលួចស្រលាញ់មិត្តជិតស្និទ្ធខ្លួនមានការពេញចិត្តនូវស្នាដៃនិពន្ធមួយនេះ និង ទទូចចង់ឃើញមុខអ្នកនិពន្ធជាខ្លាំង។

ជាក់ស្តែង បទនីមួយៗដែលលោកសរសេរចេញមកគឺភាគច្រើនទាក់ទងនឹងរឿងខ្លួនឯងផ្ទាល់ ហើយថ្មីៗនេះដែរលោកក៏ទម្លាយពីបទចម្រៀង៣បទដែលលោកសរសេរជូនមនុស្សស្រីម្នាក់ដែលលោកបានលួចស្រលាញ់កាលពី៨ឆ្នាំមុនដែលមានដូចជាបទ មិត្តចេះប្រច័ណ្ឌ គេអស្ចារ្យហើយ និង បទអន់ចិត្ត។

លោកបានធ្វើការអញ្ជើញមនុស្សស្រីដែលលោកធ្លាប់លួចស្រលាញ់ និង និពន្ធបទចម្រៀងឱ្យ មកថតវីដេអូរួមគ្នាមួយដើម្បីសារភាពគ្រប់យ៉ាង ចង់ដឹងថាមនុស្សស្រីម្នាក់នោះជាអ្នកណា តោះទៅតាមដានវីដេអូទាំអស់គ្នា៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម