Connect with us

ក្រុមជម្រើសជាតិរបស់ Mahrez យកឈ្នះក្រុមរបស់ Mane លើកពាន Africa Cup of Nations

ក្រុមជម្រើសជាតិរបស់ Mahrez យកឈ្នះក្រុមរបស់ Mane លើកពាន Africa Cup of Nations

អាហ្វ្រិក៖ អាល់ហ្សេរី បានឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកទី២ ខណៈទទួលជ័យជម្នះ ១-០ លើក្រុមសេណេហ្គាលក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Cairo។

ការស៊ុតបញ្ចូលទីក្នុងតង់ទី១ របស់កីឡាករ Baghdad Bounedjah បានមកពីការប្លាតបាល់ពីខ្សែការពារ Salif Sane ដែលធ្វើឲ្យអ្នកចាំទី Alfred Gomes មិនអាចធ្វើអ្វីបាន។ ក្រុមសេណេហ្គាល់ដែលមិនដែលឈ្នះពាននេះដំបូងត្រូវបានផ្តល់បាល់ប៉េណាល់ទីសម្រាប់បាល់ប៉ះដៃ ប៉ុន្តែបន្ទាប់ពីការពិនិត្យ VAR អាជ្ញាកណ្ដាលក៍សម្រេចចិត្តមិនឲ្យវិញ។

ក្រោយពីការខិតខំប្រឹងប្រែងបិទគូប្រកួត អាល់ហ្សេរីបានយកឈ្នះសេណេហ្គាល ដើម្បីលើកពានរង្វាន់ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៩០ ៕

ប្រភព trollkhmer

    Loading...

    ពេញនិយម