Connect with us

អេនជេលីណា ជូលី ចូលរួមជាមួយគ្រួសារ Marvel ជាផ្លូវការ

ទីបំផុត ផ្លូវការហើយ!

អាមេរិក៖ ផលិតកម្ម Marvel បានធ្វើការប្រកាសជាផ្លូវការ នូវខ្សែភាពយន្តថ្មី ដែលនឹងចាក់បញ្ចាំងនៅក្នុងរយៈពេល២ឆ្នាំខាងមុខ ក្នុងនោះ ក៏បានបង្ហាញតារាសម្ដែង អេនជេលីណា ជូលី សម្រាប់ខ្សែភាពយន្តថ្មី “Eternals” ។

លោកស្រី ជូលី បានបង្ហាញខ្លួននៅលើឆាក ចំពោះមុខអ្នកគាំទ្រប្រហែល ៦៥០០នាក់ រួមជាមួយតារាសម្ដែងផ្សេងៗទៀត ក្នុងរឿង “Eternals” ។ ភាពយន្តរបស់លោកស្រី ជូលី នឹងចេញជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២០។ ថ្លែងប្រាប់អ្នកគាំទ្រ លោកស្រី ជូលី បានលើកឡើងថា គាត់នឹងខិតខំខ្លាំងជាងមុន ឱ្យបាន ១០ដង ហើយបច្ចុប្បន្នគាត់ កំពុងស្ថិតក្នុងដំណាក់កាលហ្វឹកហាត់នៅឡើយ។

គួរជម្រាបថា ការប្រកាសរបស់ Marvel នៅទីក្រុង San Diego បានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីខ្សែភាពយន្ត “Avengers: Endgame” របស់ Marvel បានក្លាយជារឿងដែលរកចំណូលបានច្រើនបំផុតនៅទូទាំងពិភពលោក បន្ទាប់ពីផ្ដួលខ្សែភាពយន្ត “Avatar” ដែលចេញកាលពីឆ្នាំ២០០៩៕

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម