Connect with us

រាជនីក្រមា មាន សូនីតា មិនសប្បាយចិត្តចំពោះអ្នកទើសដោយមិនបានជួយអ្វីដល់សង្គមសោះ

មាន សូនីតា និយាយថាអ្នកដែលចូលចិត្តទើស តែមិនបានជួយអ្វីសោះ

ភ្នំពេញ៖ទស្សនិកជនប្រហែលជាធ្លាប់ស្គាល់មកហើយតារាសម្តែងស្រីម្នាក់ដែលចូលចិត្តជួយដល់សង្គម ជាពិសេសការច្នៃក្រមាខ្មែរដើម្បីផ្សព្វផ្សាយដល់ពិភពលោកបានស្គាល់។ ស្រាប់តែពេលថ្មីៗនេះ រាជនីក្រមា កញ្ញា មាន សូនីតា បានប្រតិកម្មជាខ្លាំងចំពោះមនុស្សមួយចំនួនដែលចូលចិត្តទើស ហើយមិនដែលបានជួយអ្វីដល់សង្គមសូម្បីតែបន្តិចសោះ។

កញ្ញា មាន សូនីតា ក៏បានបញ្ចេញមតិខ្លះនៅលើបណ្តាញសង្គម Instargram របស់កញ្ញាផ្ទាល់ដោយនិយាយថា “ចង់និយាយរឿងក្នុងចិត្តខ្លះ និយាយទៅការងារសង្គមមិនដែលគាំទ្រទេ តែកុំឱ្យរឿងអត់បានប្រយោជន៍ម្នាក់ៗនាំគ្នា ទើសអើយទើស សួរថារាល់ថ្ងៃនាំគ្នាទើសធ្វើអ្វី របស់ដែលមានហើយនាំគ្នាការពារកុំឱ្យបាត់បង់ទៅ ហើយអភិវឌ្ឍទៅតាមជំនាញរៀងៗខ្លួន និយាយតិច ធ្វើច្រើន ចង់ប្រាប់ថាអ្វីទាំងអស់គឺចាប់ផ្តើមពីអ្នកទោះបីជំហានតូច ឬ ធំ មិនថ្វីទេ តែយើងត្រូវដឹងថា អ្វីគ្រប់យ៉ាងនៅលើលោកនេះគឺចាប់ផ្តើមពីជំហានដំបូងទាំងអស់”។

កញ្ញា មានសូនីតា ជាចូលរួមជាមួយ “សហគមន៍ស្រឡាញ់” ជាសហគមន៍មួយដែលបង្ហាញពីការសម្បាញក្រមា ហើយកញ្ញាមានអារម្មណ៍ពិតជារីករាយណាស់ ដែលបានចូលរួមជាមួយ “សហគមន៍ស្រឡាញ់” ដើម្បីផ្សព្វផ្សាយពីផលិតផលក្រមាខ្មែរ។

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម