Connect with us

Zidane៖ ក្លិបកំពុងព្យាយាមលក់ Gareth Bale ចេញ

Zidane៖ ក្លិបកំពុងព្យាយាមលក់ Gareth Bale ចេញ

អេស៉្បាញ៖ លោក Zinedine Zidane គ្រូបង្វឹក Real Madrid បាននិយាយថា ខ្សែប្រយុទ្ធ Gareth Bale កំពុងតែខិតជិតក្នុងការចាកចេញពីក្រុមអេស្ប៉ាញ។

ខ្សែប្រយុទ្ធសញ្ជាតិវែលវ័យ ៣០ឆ្នាំរូបនេះ មិនមានឈ្មោះក្នុងការប្រកួតមុនបើករដូវកាល ដែល Real ចាញ់ Bayern Munich ៣-១ ក្នុងទីក្រុង Houston សហរដ្ឋអាមេរិក ដែលដាក់ ជំនួស វិញ ដោយ កីឡាករ ក្មេង ៗ ជា ច្រើន នាក់។ ថ្លែងបន្ទាប់ពីការប្រកួត Zidane បាននិយាយថា៖ “យើងសង្ឃឹមថា Bale នឹងចាកចេញក្នុងពេលឆាប់ៗនេះ វាជាការល្អបំផុតសម្រាប់អ្នករាល់គ្នា យើងកំពុងធ្វើការផ្ទេរដើម្បីរកក្លិបថ្មីឲ្យគាត់”។

Bale មានក្លិបជាច្រើនបានទាក់ទងដូចជាក្លិបនៅ Premier League Manchester United , Spurs និងក្រុមជើងឯកអាល្លឺម៉ង់ Bayern ក៍សម្លឹងមើល ហើយក៏មានក្លិបអ្នកមាននៅចិនហ៊ានចំណាយប្រាក់ឈ្នួលធំ ដើម្បីយករូបគេផងដែរ៕

ប្រភព៖ trollkhmer

    Loading...

    ពេញនិយម