ManUtd ព្រមចុះហត្ថលេខាខ្សែការពាររបស់ Leicester ក្នុងតម្លៃ ៨០លានផោន
ManUtd ព្រមចុះហត្ថលេខាខ្សែការពាររបស់ Leicester ក្នុងតម្លៃ ៨០លានផោន
អង់គ្លេស៖ Manchester United បានយល់ព្រមចុះហត្ថលេខាលើខ្សែការពាររបស់ក្លិប Leicester កីឡាករ Harry Maguire នៅក្នុងកិច្ចសន្យាដែលមានតម្លៃ ៨០លានផោន។
នេះបើយោងតាមរបាយការណ៍របស់ Independent និង Bleacher Report ដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យថា កីឡាករអន្តរជាតិអង់គ្លេសត្រូវគេរំពឹងថា នឹងក្លាយជាកីឡាកររបស់ក្រុមបិសាចក្រហមជាផ្លូវការក្នុងពេលឆាប់ៗនេះ ។ តម្លៃផ្ទេរត្រូវបានគិតថា នឹងមានប្រហែល ៧០លានផោនជាមួយនឹងទឹកប្រាក់ប្រហែល ១០លានផោនសម្រាប់ប្រាក់រង្វាន់នៅពេលក្រោយ។
Ole Gunnar Solskjaer ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហមទំនងជានឹងដាក់ខ្សែការពារថ្មីមួយនេះធ្វើជាដៃគូជាមួយ Victor Lindelöf ក្នុងតំបន់ការពារកណ្ដាល និង Aaron Wan-Bissaka នៅខាងស្តាំ ហើយ Luke Shaw នៅខាងឆ្វេងក្នុងយុទ្ធនាការនាពេលខាងមុខនេះ។
Maguire ត្រូវបានគេកំណត់ថា ជាការមកដល់ថ្មីទីបីនៅទឹកដី Old Trafford នៅរដូវក្តៅនេះ ហើយបើយោងតាមសារព័ត៌មានដដែរក៏ផ្សាយថា ក្លិបកំពុងតែធ្វើការលើកិច្ចព្រមព្រៀងមួយទៀតដើម្បីចុះហត្ថលេខាកីឡាករបស់ Sporting Lisbon ដែលមានឈ្មោះថា Bruno Fernandes ៕
ប្រភព៖ trollkhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍