ក្រុមអភិរក្សបរិស្ថាន ចង់ឱ្យ កាណាដា បញ្ឈប់ការដឹកសំរាមនាំចេញ
សូមមានចំណាត់ការជាបន្ទាន់!
កាណាដា៖ ក្រុមអភិរក្សបរិស្ថាន បានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថានកាណាដា ដើម្បីស្នើឱ្យចុះហត្ថលេខាលើវិសោធនកម្មច្បាប់មួយ ដើម្បីហាមឃាត់ការនាំចេញសំរាមទៅកាន់ប្រទេសកំពុងអភិវឌ្ឍនានា រួមទាំងកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។
ការស្នើនេះ គឺបន្ទាប់ពីកម្ពុជា បានរកឃើញ សំរាមដែលបាននាំចូលចំនួន ៨៣កុងតឺន័រ ស្មើនឹង ១៤០០តោន ក្នុងនោះ នាំចូលពីកាណាដា ចំនួន ១៣កុងតឺន័រ នៅឯកំពង់ផែខេត្តព្រះសីហនុ។
ក្រុមអភិរក្សបរិស្ថាន រួមមាន Greenpeace និង សមាគមច្បាប់បរិស្ថានកាណាដា បានធ្វើញត្តិទៅឱ្យលោកស្រី Catherine McKenna រដ្ឋមន្ត្រីក្រសួងបរិស្ថានកាណាដា ដើម្បីស្នើចុះហត្ថលេខាលើវិសោធនកម្មច្បាប់ នៃអនុសញ្ញាទីក្រុងបាសែល។ របាយការណ៍មួយ បង្ហាញថា ប្រជាជនកាណាដា ៨០% ចង់ឱ្យរដ្ឋាភិបាលកាណាដា មានចំណាត់ការលើការគ្រប់គ្រងបញ្ហាសំរាម។
កាណាដា ជាប្រទេសហត្ថលេខីមួយ នៃអនុសញ្ញាទីក្រុងបាសែល ដើម ដែលបានដាក់កំហិតលើការនាំចេញសំរាម តែប្រទេសនេះ បានបន្តដឹកសំរាមប្លាស្ទិកទៅកាន់ប្រទេសកំពុងអភិវឌ្ឍ។
នាយកដ្ឋានបរិស្ថាន និងបម្រែបម្រួលអាកាសធាតុកាណាដា បានលើកឡើងថា ខ្លួនកំពុងពិនិត្យលើករណីនៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យ Bronwen Jervis ប្រាប់សារព័ត៌មាន CBC នៅកាណាដា កាលពីសប្ដាហ៍មុន៕
ប្រភព៖ CBC
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍