Connect with us

ទារកមហាសំណាងកើតចំថ្ងៃពិសេស-ម៉ោងពិសេស រហូតក្រុមហ៊ុនមួយប្រកាសចិញ្ចឹមដល់ធំ

ទារកមហាសំណាងកើតចំថ្ងៃពិសេស-ម៉ោងពិសេស រហូតក្រុមហ៊ុនមួយប្រកាសចិញ្ចឹមដល់ធំ

អាចជារឿងចៃដន្យខ្លាំង បន្ទាប់ពីទារិកាជនជាតិអាមេរិកម្នាក់ បានលាភសំណាង ពីក្រុមហ៊ុន លក់ទំនិញទូទាំងពិភពលោកដ៏ធំរបស់អាមេរិក ឈ្មោះ 7-Eleven ដោយទទួល ការឧបត្ថម្ភចេញលុយ ថ្លៃជីវភាព ក៏ដូចជាការសិក្សារហូតដល់ធំ បន្ទាប់ពីកើតចំថ្ងៃពិសេស។
តាមសារព័ត៌មាន USA Today ទារិកា ឈ្មោះ J’ Aime Brown កើតនៅក្រុង St. Louis នៃរដ្ឋ Missouri នាថ្ងៃទី ១១ ខែ០៧ ២០១៩ ដែលនេះ ចំថ្ងៃពិសេសរបស់ក្រុមហ៊ុនកម្រិតសាជីវកម្មពិភពលោក 7-Eleven កំណត់យកជាថ្ងៃពិសេសរបស់ក្រុមហ៊ុន។
រឹតតែមិនគួរឲ្យជឿទៅទៀតនោះ គឺទារិកាអាមេរិកខាងលើ បានកើតនៅវេលាម៉ោង ៧ និង១១នាទី ព្រមទាំង មានទំងន់៧ផោន និង១១អោនស៍ (ខ្នាតរង្វាស់ទំងន់អាមេរិក) ដែលសុទ្ធសឹងជាលេខ ហ៊ុងសុយរបស់ក្រុមហ៊ុនខាងលើ។ ឃើញបែបនេះ ក្រុមហ៊ុនបានប្រកាសចេញប្រាក់ឧបត្ថម្ភ ចំនួន ៧ ១១១ដុល្លារ ព្រមទាំង ចេញថ្លៃជីវភាពខាងក្រៅ បូករួមទាំងផ្តល់ខោទឹកនោមឥតគិតថ្លៃ ដល់ J’ Aime Brown ហើយថែមទាំងចេញថ្លៃសិក្សាមួយចប់ នាអនាគតផងដែរ។
តាមការសម្ភាស របស់ CNN ម៉ាក់របស់ J’ Aime Brown បាននិយាយថា៖”វាជារឿងចៃដន្យខ្លាំងមែនទែន មិនគួរឲ្យជឿ ប៉ុន្តែខ្ញុំពិតជាសំណាងមែន ហើយសូម្បីតែកំពុងពពោះ J’ Aime Brown ក៏ឧស្សាហ៍ចូលឃើញស្លាក 7-Eleven ផងដែរ ទោះបីខ្ញុំមិនសូវបានចូលទិញរបស់នៅទីនោះក៏ដោយ ”៕

ប្រភព៖ Hello Krupet

    Loading...

    ពេញនិយម