ធ្លាប់តែច្រៀងបទញាក់ពេលនេះ អ៊ុង នីនិច ចេញបទមរតកដើមម្តងឡើងកប់(មានវីដេអូ)
លើកនេះ អ៊ុង នីនិច ចេញបទពីដើមម្តងដណ្តើមទីផ្សាពីទស្សនិកជនលើ YouTube(មានវីដេអូ)
ភ្នំពេញ៖ កញ្ញា អ៊ុង នីនិច ជាតារាចម្រៀងដែលមានប្រជាប្រិយភាព ហើយក៏ជាតារាចម្រៀងមួយដួងដែលមានភាពទាក់ទាញជាពិសេសការតុបតែងខ្លួនរបស់គាត់គឺទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្តដែលបានស្គាល់កញ្ញាផងដែរ។
អ្វីដែលប្លែកជាងនេះសម្រាប់ទស្សនិកជន ធ្លាប់តែឃើញរូបកញ្ញាច្រៀងតែបទញាក់ ឬបទស្លូតៗ ស្រាប់តែពេលនេះកញ្ញា អ៊ុង នីនិច ក៏បានចេញបទចម្រៀងថ្មីមួយបទដែលបានបន្សល់ពីជំនាន់ដើម ហើយជាសំនៀងរបស់អ្នកស្រី ប៉ែន រ៉ន បានយកមក Cover ឡើងវិញនេះក៏ជាស្នាដៃថ្មីរបស់ ផលិតកម្ម “រាហ៊ូ” ។
បទចម្រៀងមរតកដើមដែល កញ្ញា អ៊ុង នីនិច បានច្រៀងមានចំណងជើងថា “ប្រុសស្នេហា” ស្តាប់ហើយពិតជាពិរោះ រណ្តំដួងចិត្តប្រិយមិត្តពេញក្រអៅបេះដូង ពេលនោះក៏បានធ្វើឱ្យទស្សនិកជនរឹតតែស្គាល់កញ្ញាកាន់តែច្បាស់។ កញ្ញា អ៊ុង នីនិច ក៏បានប្រាប់ MYTV PLUS ថា “កញ្ញាក៏គ្រោងចេញបទចម្រៀងមរតកដើមជាច្រើនទៀត ដើម្បីលើកស្ទួយបទចម្រៀងជំនាន់ដើម កុំឱ្យបាត់បង់”៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍