កញ្ញា វីរៈ និច្ច បានចែកផ្លូវគ្នាជាមួយសង្សារតារាចម្រៀងដូចគ្នាហើយ
ក្រោយពីបែកគ្នាជាមួយដៃគូ វីរៈ និច្ច រឹតតែមានមន្តស្នេហ៍
ភ្នំពេញ៖ មានការលេចឮមួយថា តារាចម្រៀងដ៏វ័យក្មេង ស្រស់សោភា កូនកាត់ចិន កំពុងតែធ្វើឱ្យប្រិយមិត្តចាប់ចិត្តស្រឡាញ់គ្រប់ៗគ្នា កញ្ញា វីរៈ និច្ច បានចែកផ្លូវគ្នាពីសង្សារជាតារាចម្រៀងដូចគ្នាហើយ។
ម្ចាស់បទ “សម័យនេះស្រឡាញ់គ្នាស្មោះម៉េចស្ទាវ” កញ្ញា វីរៈ និច្ច មួយរយៈពេលនេះ ហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ ដូចជាមិនទាន់មានឃើញចេញនូវអាល់ប៊ុមថ្មីសោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ កញ្ញា វីរៈ និច្ច បែរជាមមាញឹកជាមួយការប្រគំតន្ត្រីធំៗទៅវិញ។ យ៉ាងណានោះ ទស្សនិកជននៅតែមានចម្ងល់ថា ហេតុអ្វីក៏មិនឃើញកញ្ញា វីរៈ និច្ច ចេញបទថ្មីៗសោះ ឬ កញ្ញាបានចាកចេញពីផលិតកម្ម “សាន់ដេ” ហើយ ។
កញ្ញា វីរៈ និច្ច ត្រូវបានគេសង្ស័យថា ធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀងដូចគ្នា គឺ នាយ ចឺម តែពេលនេះអ្នកទាំងពីរ បានចែកផ្លូវគ្នាហើយ ទើបកញ្ញា សម្រេចចិត្តច្រៀងតែបទទោលប៉ុណ្ណោះ មិនចាប់ដៃគូជាមួយគ្នាទៀតទេ ហើយកញ្ញា នៅតែច្រៀងឱ្យផលិតកម្ម “សាន់ដេ” មិនបានចាកចេញទៅណានោះឡើយ។ កញ្ញា ក៏កំពុងត្រៀមចេញនៅបទថ្មីៗផងដែរ។
កញ្ញា វីរៈ និច្ច ក៏បានបង្ហោះរូបថត បែបជាកូនអ្នកជនជាតិជាច្រើនសន្លឹក នៅពេលកញ្ញា ទៅច្រៀង ក្នុងកម្មវិធីការប្រគំតន្ត្រីមួយនៅស្រុកបកែវ ខេត្តរតនៈគិរី។ កញ្ញា ពិតជាស្រស់ស្អាតមែន ជាហេតុមួយធ្វើឱ្យបុរសៗលង់ស្នេហ៍គ្រប់ៗគ្នា៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍