គម្រោងអភិវឌ្ឍន៍ផ្លូវដែករាជធានីភ្នំពេញ ជិត២០គីឡូម៉ែត្រ ឆ្លងកាត់ផ្លូវសំខាន់ៗចំនួន៦
គម្រោងអភិវឌ្ឍន៍ផ្លូវដែករាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវណាខ្លះ?
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ផ្លូវដែក ក្នុងរាជធានីភ្នំពេញ ត្រូវបានអន្តរក្រសួងធ្វើការប្រជុំ ពិនិត្យ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដោយទទួលការគាំទ្រ និងសាទរចំពោះគម្រោងអភិវឌ្ឍន៍នេះ។
ក្រសួងបរិស្ថានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ មានប្រវែង ១៨៩៨៥ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីហ្សាដឺហ្គោល មហាវិថីសម្តេចមុនីរ៉េត កំណាត់មហាវិថីសហព័ន្ធរុស្សី ផ្លូវវេងស្រេង កំណាត់ផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវទំនប់កប់ស្រូវ រាជធានីភ្នំពេញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) និងមានការសិក្សាគម្រោងដោយក្រុមហ៊ុន នីប៉ុង កូអេ ខូអិលធីឌី និងសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា PPIC Co., Ltd.។
គម្រោងអភិវឌ្ឍន៍ផ្លូវដែករាជធានីភ្នំពេញ នឹងរួមចំណែកអភិវឌ្ឍន៍ទំនើបកម្មទីក្រុង និងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់កាលពីការបើកការដ្ឋាននៅឡើយទេ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍