Connect with us

ក្រុមហ៊ុនឥណ្ឌា ប្រកាសតភ្ជាប់ជើងហោះហើរ ភ្នំពេញ-ញូដេលី ជាលើកដំបូង

ចង់ទៅលេងឥណ្ឌា បន្តិចទៀតកាន់តែងាយស្រួលហើយ!

ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ GoAir បានបង្ហើបពីគម្រោងតភ្ជាប់ជើងហោះហើរត្រង់ រវាង ទីក្រុងញូដេលី ជាមួយ រាជធានីភ្នំពេញ ដែលគ្រោងនឹងដំណើរការនៅចុងឆ្នាំ២០១៩នេះ។ ការប្រកាសនេះ គឺបន្ទាប់ពីក្រុមហ៊ុនឥណ្ឌា មានគម្រោងបន្ថែមជើងហោះហើររបស់ខ្លួន ទៅកាន់គោលដៅផ្សេងៗបន្ថែមទៀត។

អាកាសចរណ៍ GoAir បាននិងកំពុងដំណើរការជើងហោះហើរត្រង់ទៅកាន់ក្រៅប្រទេស តែ៤គោលដៅប៉ុណ្ណោះ រួមមាន ខេត្តភូកេត កោះម៉ាល់ឌីវ រដ្ឋធានី Muscat និង រដ្ឋធានីអាប៊ូដាប៊ី។

អនុប្រធានអាកាសចរណ៍ GoAir លោក Arjun Dasgupta បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុនលោក គ្រោងប្រើប្រាស់ប្រភេទយន្តហោះ Airbus A320 Neo ដែលអាចហោះហើរបាន ៦ម៉ោង ដើម្បីតភ្ជាប់ជើងហោះហើរមកកាន់តំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីកម្ពុជា ក្រុមហ៊ុនក៏មានគម្រោង ពង្រីកទៅកាន់គោលដៅមួយចំនួនទៀត ដូចជា ទីក្រុងហាណូយ នៃប្រទេសវៀតណាម ។

បច្ចុប្បន្ន ក្រុមហ៊ុន មានយន្តហោះសរុបចំនួន ៥១គ្រឿង ហើយក្នុងមួយខែ ក្រុមហ៊ុន នឹងបន្ថែមយន្តហោះ យ៉ាងហោចណាស់ ១គ្រឿង។

GoAir ទទួលបានអ្នកដំណើរដែលជិះយន្តហោះរបស់ខ្លួន ប្រមាណ ៧៣ លាននាក់ ចាប់ពីដំណើរការដំបូង កាលពីឆ្នាំ២០០៥។ ក្រុមហ៊ុន គ្រោងទទួលអ្នកដំណើរឱ្យបាន ១០០លាននាក់ ក្នុងរយៈពេល ២ឆ្នាំខាងមុខ។

របាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា អ្នកទេសចរជនជាតិឥណ្ឌា ប្រហែល ៦៥០០០ នាក់ បានមកកម្សាន្តនៅកម្ពុជា កាលពីឆ្នាំ២០១៨ កើនឡើង ១០% បើធៀបនឹងឆ្នាំ២០១៧៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម