បង្រៀនចាស់ៗ រៀនជំនាញថ្មីៗ ជំនួយខួរក្បាលបានល្អចៀសផុតភ្លេចភ្លាំង
បង្រៀនចាស់ៗ រៀនជំនាញថ្មីៗ ជំនួយខួរក្បាលបានល្អចៀសផុតភ្លេចភ្លាំង
ការបង្រៀនមនុស្សវ័យចំណាស់ ឲ្យរៀនជំនាញថ្មីៗ អាចធ្វើឲ្យពួកគាត់នៅចងចាំបានល្អ ហើយត្រឹមតែរយៈពេល ជាង១ខែ និងឃើញលទ្ធផល នេះបើតាមការស្រាវជ្រាវថ្មីមួយ។
ការសិក្សាធ្វើឡើងដោយ សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា Riverside សហរដ្ឋអាមេរិក បានរកឃើញថា ការរៀនអ្វីដែលថ្មី តែ១ ឬ២ជំនាញពិតជាជួយឲ្យខួរក្បាល មានថាមពលឡើងវិញ ហើយជាពិសេសការពារមនុស្សវ័យចំណាស់ៗ ពីជំងឺភ្លេចភ្លាំងច្រើន។
នៅក្នុងការស្រាវជ្រាវ ក្រុមអ្នកជំនាញ បានស្នើសុំអ្នកស្ម័គ្រចិត្ត អាយុចន្លោះ ពី ៥៨- ៨៦ឆ្នាំ ចូលរួម ដោយជ្រើសរើសរៀនជំនាញអ្វីមួយដែលថ្មី និងស្របទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ក្នុងរយៈពេល ១៥ម៉ោង ក្នុង១សប្តាហ៍។ លទ្ធផលឃើញ ជាក់ស្តែង ត្រឹមរយៈពេល ៦សប្តាហ៍ សមត្ថភាពចងចាំ របស់ពួកគេ (អ្នកស្ម័គ្រចិត្ត) មានភាពប្រសើរ ឡើង ក្នុងនោះរួមមានទាំង សមត្ថភាពភាសា គូររូប សរសេរទំនុកច្រៀងទៀតផង។ ហើយជាមួយគ្នា នេះ លទ្ធផលការចងចាំ កាន់តែប្រសើរឡើង ពី១ថ្ងៃទៅ១ថ្ងៃ។
លោកវេជ្ជបណ្ឌិត Rachel Wu អ្នកដឹកនាំការស្រាវជ្រាវខាងលើ បាននិយាយថា៖ ” ការសិក្សានេះ ឃើញថាបទពិសោធន៍នៃសកម្មភាពរៀនសូត្រ បានជួយខួរក្បាល មនុស្សវ័យចំណាស់ ឲ្យនៅស្ថិតស្ថេរប្រសើរ ហើយវាពិតជាអាចបន្ថយ ហានិភ័យភាពភ្លេចភ្លាំងរបស់ពួកគេបានមែន”។
បើងាកទៅមើលរបាយការណ៍ អង្គការសុខភាពពិភពលោក (WHO) មនុស្សប្រមាណ ៥០លាននាក់ កើតមានជំងឺភ្លេចភ្លាំង ហើយមកទល់ពេលនេះ គឺពុំទាន់មានវិធីច្បាស់លាស់ណា ដែលអាចព្យាបាលជំងឺប្រភេទនេះបាននៅឡើយ៕
ប្រភព៖ Hello Krupet

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍