លេចលឺមកថា មាស សុខសោភា ពន្យារពេលនៅកាណាដាដើម្បីព្យាយាមយកបុត្រ
តើរឿងនេះជាការពិត ឬ យ៉ាងណា?
ភ្នំពេញ៖ តារាចម្រៀងដែលមានទឹកដមសម្លេងក្រអួនបេះដូងប្រិយមិត្ត ដែលមានភាពល្បីល្បាញមិនងាយធ្លាក់ចុះហើយទស្សនិកជនបានស្គាល់គ្រប់ៗគ្នាគឺ អ្នកនាង មាស សុខសោភា កំពុងតែត្រៀមចេញនៅអាល់ប៊ុមថ្មីៗក្នុងពេលឆាប់ៗនេះ។
ស្រាប់តែ អ្នកនាង មាស សុខសោភា តារាចម្រៀងរបស់ផលិតកម្ម “ថោន” កំពុងតែលម្ហែកាយនៅឯប្រទេសកាណាដា ប៉ុន្តែជារឿងមួយដែលទស្សនិកជនមិនបានដឹងនោះ ស្រាប់តែពេលនេះបានបែកធ្លាយពីប្រភពអ្នកសិល្បៈដូចគ្នាមកថា អ្នកនាង មាស សុខសោភា បានបញ្ជាក់ប្រាប់ក្រុមការងារ MYTV PLUS ថា “អ្នកនាង មាស សុខសោភា និងស្វាមី មិនមែនត្រឹមតែលម្ហែកាយ ឬសម្តែងនោះទេពោលគឺអ្នកនាងក៏កំពុងតែត្រៀមខ្លួនយកកូនមុនពេលរូបគាត់ត្រលប់មកប្រទេសកម្ពុជាវិញផងដែរ។ រឿងដែលអ្នកនាង មាស សុខសោភា ទៅប្រទេសកាណាដាយកកូននោះ ដែលប្រិយមិត្តមិនទាន់ដឹងនៅឡើយប៉ុន្តែក្នុងសង្គមអ្នកសិល្បៈបានឱ្យដឹងថាអ្នកនាងបានពន្យាពេលការវិលត្រលប់មកវិញជាច្រើនដងដែលមើលទៅហាក់ដូចជាយូរខុសពីធម្មតា។
គួរបញ្ជាក់ផងដែរថា ស្វាមីរបស់អ្នកនាងមាស សុខ សោភាគឺជាជនជាតិខ្មែរមានសញ្ជាតិកាណាដា ដូច្នេះរឿងដែលបែកធ្លាយមកថាអ្នកនាយមាស សុខសោភាទៅសំងំពរពោះ និង ឆ្លងទន្លេនៅប្រទេសកាណាដាមិនមែនជារឿងប្លែកនោះទេ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍