Connect with us

Zidane ឆ្លើយតបទៅនឹងពាក្យរិះគន់ថា រូបលោកប្រមាថ Gareth Bale

Zidane ឆ្លើយតបទៅនឹងពាក្យរិះគន់ថា រូបលោកប្រមាថ Gareth Bale

អេស្ប៉ាញ៖ លោក Zinedine Zidane បានបញ្ជាក់ថា លោកមិនមែនមិនគោរពដល់ Gareth Bale ទេ នៅពេលលោកបាននិយាយថា វាជារឿងល្អ ប្រសិនបើ Bale ចាកចេញពី Real Madrid ឆាប់ៗនេះ។

ភ្នាក់ងាររបស់ Bale លោក Jonathan Barnett បានចាត់ទុកថា សម្ដីរបស់គ្រូបង្វឹកក្លិបម៉ាឌ្រីដរូបនេះគឺជា “ការប្រមាថ” ។ Zidane ក៍បានឆ្លើយតប ហើយអះអាងថា Bale ខ្លួនឯងដែលជាអ្នកបដិសេធមិនលេងនៅក្នុងការប្រកួតទល់ Bayern Munich កាលពីថ្ងៃអាទិត្យ ដោយសារតែក្លិបកំពុងតែព្យាយាមរៀបចំការផ្ទេរគេ។

លោក បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ “ខ្ញុំនឹងព្យាយាមនិយាយឲ្យច្បាស់ជាមួយរឿងនេះ។ ទី១ ខ្ញុំមិនបានមើលងាយនរណាម្នាក់ទេ ព្រោះខ្ញុំតែងតែនិយាយរឿងដដែលៗថា កីឡាករគឺជារឿងសំខាន់បំផុត ហើយរាល់ពេលមានកីឡាករនៅទីនេះខ្ញុំតែងតែនៅជាមួយពួកគេ។ ទី២ ខ្ញុំបាននិយាយថា ក្លិបបានព្យាយាមលក់គេចេញ។ ទី៣ ខ្ញុំគិតថា នេះជារឿងសំខាន់ផងដែរ Gareth គ្មានផ្លាស់ប្ដូរឡើយ ព្រោះគេមិនចង់ផ្លាស់ប្ដូរខ្លួនឯង។ គេនិយាយថា ក្លិបកំពុងតែព្យាយាមលក់គេ ហើយដូច្នេះគេមិនបានផ្លាស់ប្តូរទេ ព្រោះតែរឿងនេះ”៕

គ្រូបង្វឹកក្រុមយក្សអេស៉្បាញបានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយនៅពេលដែលលោកបានថ្លែងកាលពីសប្តាហ៍មុនថា លោកសង្ឃឹមថាខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិវេលនឹងចាកចេញពីក្លិប ឆាប់ៗនេះដោយបន្ថែមថា វាល្អបំផុតសម្រាប់ភាគីទាំងសងខាង៕

ប្រភព៖​ trollkhmer

    Loading...

    ពេញនិយម