Connect with us

ក្រុមហ៊ុន Cellcard បានប្រារព្ធពិធីផ្តល់រង្វាន់សំណាងលើកទី8 ដល់អតិថិជននៅផ្សារស្ទឹងមានជ័យ(មានវីដេអូ)

ក្រុមហ៊ុន Cellcard បានប្រារព្ធពិធីផ្តល់រង្វាន់សំណាងលើកទី8​ ដល់អតិថិជននៅផ្សារស្ទឹងមានជ័យ(មានវីដេអូ)

រាជធានីភ្នំពេញ៖ ថ្ងៃទី19 ខែកក្កដា ឆ្នាំ2019
ថ្ងៃនេះ ក្រុមហ៊ុន Cellcard បានប្រារព្ធពិធីផ្តល់រង្វាន់សំណាងលើកទី8 ដល់អតិថិជនរបស់ខ្លួនដែលបានឈ្នះរង្វាន់ជាច្រើនក្នុងខែមិថុនា។ កម្មវិធីនេះ នឹងត្រូវប្រារព្ធធ្វើឡើងក្នុងផ្សារស្ទឹងមានជ័យ។

លោក ហ៊ាង មេត្តា មកពីខេត្តកំពង់ចាម ដែលជាអតិថិជនមហាសំណាង បានឈ្នះរង្វាន់ 10 ម៉ឺនដុល្លារក្នុងកម្មវិធីឈ្នះ1ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ បានឲ្យដឹងថា គាត់ពិតជាមិនដែលនឹកស្មានដល់ថាគាត់មានសំណាងបានឈ្នះរង្វាន់នេះ ហើយគាត់ពិតជារំភើបសប្បាយរីករាយដែលបានទទួលរង្វាន់នៅថ្ងៃនេះ។

លោកបន្តថា៖ «ក្រុមហ៊ុន Cellcard បានទូរស័ព្ទមកខ្ញុំ ហើយប្រាប់ថា ខ្ញុំបានឈ្នះរង្វាន់ប្រាក់សុទ្ធចំនួន 10ម៉ឺនដុល្លារ ប៉ុន្តែពេលនោះខ្ញុំបានប្រាប់ទៅក្រុមហ៊ុនវិញថា ខ្ញុំមិនត្រូវការទេ ពីព្រោះខ្ញុំគិតថា វាជាការឆបោក»។

លោកបានបន្ត៖ «នៅពេលដែលខ្ញុំបានដឹងថា វាជាការពិតមែន ខ្ញុំបានប្រាប់ក្រុមគ្រួសាររបស់ខ្ញុំភ្លាមៗ»។
ទឹកប្រាក់នេះ បានជួយឲ្យដល់ក្រុមគ្រួសារខ្ញុំច្រើនណាស់។ ខ្ញុំគ្រោងនឹងពង្រីកអជីវកម្មរបស់ពួកខ្ញុំ ហើយទុកខ្លះសម្រាប់សាងសង់ផ្ទះ និងសម្រាប់ការសិក្សារបស់កូនៗនៅថ្ងៃអនាគត។
«អរគុណក្រុមហ៊ុន Cellcard ជាខ្លាំង!»

រង្វាន់សម្រាប់អ្នកដែលបានឈ្នះរង្វាន់ទាំង 31 រូបរួមមាន៖
• ម៉ូតូ Yamaha Mio៖ អ្នកឈ្នះរង្វាន់ចំនួន 9 រង្វាន់ (កម្មវិធី iKnow iKnow)
• ម៉ូតូ Yamaha QBIX 2019៖ អ្នកឈ្នះរង្វាន់ចំនួន 20 រង្វាន់ (កម្មវិធីស្ទូចម៉ូតូយករង្វាន់)
• ទឹកប្រាក់សុទ្ធ 190,000 ដុល្លារ៖ អ្នកឈ្នះចំនួន 2 រង្វាន់(កម្មវិធី10K Raffle )
ការផ្តល់ជូនពិសេសពីក្រុមហ៊ុន Cellcard នឹងបន្តផ្តល់ជូនអតិថិជនរបស់ខ្លួននូវការភ្ញាក់ផ្អើល និងសប្បាយរីករាយ ជាមួយនឹងការផ្តល់ឱកាសដល់អតិថិជនក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យជារៀងរាល់ថ្ងៃ៕

សម្រាប់ព័ត៌មានបន្ថែមលើការផ្តល់ជូនពិសេសរបស់ក្រុមហ៊ុន Cellcard រង្វាន់ និងរបៀបក្នុងឈ្នះរង្វាន់ សូមចូលទៅកាន់៖ www.cellcard.com.kh និងតាមដាន Facebook និងInstagram របស់ក្រុមហ៊ុន Cellcard

    

សូមទស្សនាវីដេអូ៖

    Loading...

    ពេញនិយម