បុរសទី១ដែលជួយឱ្យមនុស្សជាន់លើព្រះចន្ទ បានទទួលមរណភាព
នេះជាការបាត់បង់ធនធានមនុស្សម្នាក់ ដ៏កម្រ!
អាមេរិក៖ អតីតប្រធានផ្នែកហោះហើររបស់ទីភ្នាក់ងារអវកាសណាសា លោក Christopher Kraft ដែលជាបុរសទីមួយ ដែលរួមចំណែកយ៉ាងធំធេងឱ្យអវកាសយានិកអាមេរិក បានជាន់លើឋានព្រះចន្ទ បានទទួលមរណភាព ក្នុងអាយុ ៩៥ឆ្នាំ ដោយសារវ័យចាស់ជរា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ។
លោក Kraft បានចូលបម្រើការនៅណាសា កាលពីឆ្នាំ១៩៥៨ និងជាបុរសដំបូង ដែលរៀបចំឱ្យចេញជារូបរាង នូវផែនការ និងដំណើរការនៃការគ្រប់គ្រងសម្រាប់បេសកកម្មទីអវកាសដែលមានបញ្ជូនអវកាសយានិកទៅជាមួយ។ លោកបានបង្កើតអង្គភាព Mission Control ដែលត្រូវបានប្រើប្រាស់សម្រាប់ការហោះហើររបស់អវកាសយានិក និងបេសកកម្មអាប៉ូឡូ ដែលបានចុះចតដោយជោគជ័យ នៅលើភពព្រះចន្ទ។
អនិច្ចកម្មរបស់លោក Kraft បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក ទើបតែបានប្រារព្ធពិធីរំឭកខួប៥០ឆ្នាំ ដែលមនុស្សបានជាន់លើឋានព្រះចន្ទជាលើកដំបូង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។
ណាសា បានធ្វើសេចក្ដីថ្លែងការណ៍មួយថា មរណភាពរបស់លោក Kraft ជាការបាត់បង់ដ៏ធំធេងមួយរបស់អាមេរិក។ លោកជាស្នូល នៃបេសកកម្មឡើងទៅឋានព្រះចន្ទ ហើយស្នាដៃរបស់លោក មិនអាចកាន់ថ្លៃបានឡើយ៕
ប្រភព៖ AFP
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍