Connect with us

Shaw ព្រមាន ManCity និង Liverpool ថា ManUtd រដូវកាលក្រោយមិនដូចរដូវកាលមុនទេ

Shaw ព្រមាន ManCity និង Liverpool ថា ManUtd រដូវកាលក្រោយមិនដូចរដូវកាលមុនទេ

អង់គ្លេស៖ Luke Shaw ថា Manchester United រដូវកាលនេះគឺជា United ថ្មី ហើយបានព្រមានជើងឯកចាស់ Manchester City និងគូប្រជែង Liverpool ថា បិសាចក្រហមមិនមែនអន់ដូចរដូវកាលមុនឡើយ។

ក្រុមរហស្សនាមបិសាចក្រហម ទទួលលទ្ធផលខកចិត្តយ៉ាងខ្លាំងក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ មាន ៣២ពិន្ទុ ពីក្រោយ ManCity និង ៣១ពិន្ទុក្រោម Liverpool។ យ៉ាងណាក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Ole Gunnar Solskjaer ខ្សែការពារ Shaw ព្រមានថា ManUtd អាចត្រឡប់ទៅកំពូលតារាងវិញ។

Shaw បាននិយាយថា៖ “អ្នកមើលឃើញការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League និង Europa League ហើយពួកគេជាក្រុមអង់គ្លេសទាំងអស់ វាធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អពេលគ្មានវត្តមានយើង។ គ្មាននរណាម្នាក់ចង់ឲ្យរឿងនោះកើតឡើងម្តងទៀតទេ។ សម្រាប់រដូវកាលនេះក្រុមរបស់យើងនឹងក្លាយជា ក្រុមបិសាចក្រហមថ្មី ហើយពួកគេនឹងមិនមានភាពងាយស្រួលក្នុងការលើកពាន ដូចកាលពីរដូវកាលមុនទេ”។

បន្ទាប់ពីបានចុះហត្ថលេខាកីឡាករ Aaron Wan-Bissaka និង Daniel James ManUtd របស់ Solskjaer បានទទួលជ័យជម្នះការប្រកួតមុនបើករដូវកាលលើក្រុម Perth Glory, Leeds United និង Inter៕

ប្រភព៖ trollkhmer

    Loading...

    ពេញនិយម