Connect with us

មកដឹងពីតម្លៃសំបុត្រយន្តហោះលំដាប់ Business Class ដែល អន្ទិត កក្កដា សុភ័ណ្ឌ ជិះទៅអាមេរិក

សំខាន់មានតម្រុយថតរឿងភាគខ្លីទៀតណា

ភ្នំពេញ៖ អតីតព្រះសង្ឃប្រ៊េនៗដែលពុទ្ធបរិសទ្ធជាច្រើនបានស្គាល់ដោយសារតែលោកឧស្សាហ៍ចែកចាយរូបភាពខ្លួននៅលើបណ្តាញសង្គមជាមួយនឹងការបង្ហាញនូវរបស់របរប្រើប្រាស់សុទ្ធសឹងតែជារបស់ម៉ាកដែលមានតម្លៃថ្លៃកប់ពពក និង ជាបុគ្គលដែលតែងតែជួយក្មេងចាស់ទុរគតជាច្រើន។

ប៉ុន្តែមកដល់ពេលនេះ លោកបានសឹកកាលពីម្សិលមិញជាស្ថាពរដោយសារ អន្ទិត កក្កដា សុភ័ណ្ឌ បានធ្វើខុសនៃច្បាប់ព្រះសង្ឃដោយសារលោកបានចូលរួមសម្តែងវីដេអូមួយដែលរូបភាពសម្តែងធ្វើជាស្លាប់ប៉ុន្មានសន្លឹកបានបង្កការភ្ញាក់ផ្អើល និង នាំគ្នាចែកចាយជាច្រើននៅលើបណ្តាញសង្គម។

ក្រោយយល់ព្រមសឹកដោយសារដឹងកំហុសហើយ លោកក៏បានជិះយន្តហោះទៅសហរដ្ឋអាមេរិកភ្លាមនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ ដោយសង្កេតឃើញកន្លែងអង្គុយរបស់លោកមិនមែនជាកន្លែងសេដ្ឋកិច្ចធម្មតាឡើយ ប៉ុន្តែជាថា្នក់អ្នកជំនួញដែលមានតម្លៃចន្លោះពី២០០០ដុល្លា ទៅ ៣០០០ដុល្លា ក្នុងមួយជើង។ ក្រោយលាចាកសិក្ខាបទហើយ អន្ទិត កក្កដា សុភ័ណ្ឌ ក៏បានបង្ហាញតម្រុយពីការថតរឿងភាគខ្លី ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម