Connect with us

រឹងរូសពេក ស្រ្តីម្នាក់ត្រូវ កាត់ជើងម្ខាង ដោយសារជណ្តើរយន្ត (មានវីដេអូ)

រឹងរូសពេក នាំទុកដល់ខ្លួនបែបនេះ (មានវីដេអូ)

ប្រទេសចិន៖ ស្រ្តីម្នាក់ ត្រូវកាត់ជើងម្ខាងចោល ដោយសារមានះចង់ប្រើប្រាស់ជណ្តើរយន្ត ដែលគេទើបតែជួសជុលរួច និងដាក់ដំណើរការសាកល្បង ដើម្បីពិនិត្យមើលឱ្យបានច្បាស់លាស់ ថាតើជណ្តើរយន្តនេះ ដំណើរការប្រក្រតីឬទេ? ដើម្បីជៀសវាងគ្រោះថ្នាក់ ក្រុមការងារ ក៏បានដាក់របាំងហាមឃាត់ មិនឱ្យប្រើប្រាស់ផងដែរ។

បើទោះជាមានរបាំងហាមឃាត់ប៉ុណ្ណា ក៏ស្ត្រីម្នាក់នោះ នៅតែមានះប្រើជណ្តើរនោះ ដោយមិនស្តាប់អ្នកណាទាំងអស់។ លទ្ធផល គឺត្រូវគាបជើងជាប់។ ភ្លាមៗនោះ ក្រុមអគ្គិសភ័យ ក៏ទៅជួយសង្គ្រោះ ប៉ុន្តែជើងរបស់ស្រ្តីរងគ្រោះ ត្រូវគាបជាប់អូសរហូតដល់ជង្គង់ទៅហើយ។ សាក្សីដែលបានឃើញ បានដាក់កំហុសទៅជនរងគ្រោះគ្រប់ៗគ្នា ដោយសារតែភាបរឹងទទឹង ទោះបីជាគេដាក់បម្រាមប្រើប្រាស់ក៏ដោយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម