Connect with us

ក្រសួង ផ្ដល់សិទ្ធិគ្រប់គ្រងចម្រៀង១៣បទ ទៅឱ្យភរិយាលោក គង្គ ប៊ុនឈឿន

ក្នុងចំណោមចម្រៀងទាំង១៣បទ ក៏មានបទ “ជំនោរប៉ៃលិន” ផងដែរ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៣ ខែកក្កដា បានសេចក្ដីជូនដំណឹង សម្រេចប្រគល់សិទ្ធិគ្រប់គ្រងលើបទចម្រៀង ដែលជាស្នាដៃនិពន្ធរបស់កវី គង្គ ប៊ុនឈឿន ទៅឱ្យលោកស្រី តាត គីមលន។ ការសម្រេចនេះ គឺបន្ទាប់ពី លោកស្រី តាត គីមលន ដែលត្រូវជាភរិយារបស់លោក គង្គ ប៊ុនឈឿន ស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀង ចំនួន ១៣ បទ។

បទចម្រៀងទាំងនោះ មានចំណងជើងដូចខាងក្រោម៖

១- លាហើយសោភីនី, ២- ជួបភ័ក្រ ជួបស្នេហ៍, ៣- អាទិត្យវង្សា ស៊ីសូរិយាវង្ស, ៤- ក្មេងវាយស្បែកជើង, ៥- ទៅលេងបាត់ដំបង, ៦- ទឹកភ្នែកឪពុក, ៧- ភ្លេងមច្ចុរាជ, ៨- ជំនោរប៉ៃលិន, ៩- អ្នកលេងស្មងតាន់, ១០- វិមានទឹកភ្នែក, ១១- ស្រណោះផ្កាខ្ទម, ១២- នឹកឃើញអូនផង, ១៣- បូតសណ្ដែក ៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម