វៀតណាម ដាក់ឱ្យប្រើប្រាស់ App ក្នុងស្រុក ដែលស្រដៀងនឹង Facebook
ចាំមើលកម្មវិធីនេះ អាចជោគជ័យនៅវៀតណាមអត់?
វៀតណាម៖ វៀតណាម បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីបណ្ដាញទំនាក់ទំនងសង្គម ឈ្មោះ “Gapo” សម្រាប់ប្រជាជនរបស់ខ្លួន ស្របពេលដែលរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកទាំងឡាយ បង្កើតកម្មវិធីដើម្បីជំនួស Facebook និង Google ។
Gapo មានលក្ខណៈស្រដៀងទៅនឹង Facebook ច្រើន ដោយគេអាចបង្កើត Profile ដើម្បីចែករំលែកផុស ទៅក្នុង “News Feed” ។ ស្ថាបនិកកម្មវិធី ក្រុមហ៊ុន G-Group បានបោះទុនចំនួន ៥០០ពាន់លានដុង (ប្រហែល ២១,៥៥ លានដុល្លារអាមេរិក)។
ជាការចាប់ផ្ដើមជំហានដំបូង ក្រុមហ៊ុនរំពឹងថា នឹងមានអ្នកប្រើប្រាស់កម្មវិធី Gapo ចំនួន ៣លាននាក់ ក្នុងឆ្នាំ២០១៩ និង ២០លាននាក់ នៅខែមករា ឆ្នាំ២០២១៕
ប្រភព៖ Reuters
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍